Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកត្រចៀកកាំ Yeo’s ជាមួយការវេចខ្ចប់ជាកន្រ្តកដ៏ពិសេស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយស្នាដៃតម្បាញកន្រ្តករបស់សិប្បករកម្ពុជា

spot_img

ទឹកត្រចៀកកាំ Yeo’s ចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពប៉ិនប្រសប់ តាមរយៈការវេចខ្ចប់ដ៏ពិសេសជាមួយកន្រ្តក ដែលបានត្បាញដោយដៃជាលក្ខណៈប្រពៃណីជាច្រើនជំនាន់មកហើយ របស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប។

ភ្នំពេញ, ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤៖ ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo’s បញ្ចូលនូវគំនិតច្នៃប្រឌិតដ៏​រស់​រវើក ដើម្បីញ៉ាំងឱ្យបរិយាយកាសនៃពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឱ្យកាន់តែសប្បាយរីករាយ ដោយផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍ដ៏រំភើប តាមរយៈការនាំមកនូវ Yeo’s កន្រ្តកពិសេស  ដែលវេចខ្ចប់ទឹកត្រចៀកកាំ Yeo’s ដើម្បីចូលរួមលើកកម្ពស់ទេពកោសល្យស្នាដៃ ក៏ដូចជាការរួមចំណែកលើកស្ទួយការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលបានផលិតដោយសិប្បករក្នុងខេត្តសៀមរាប ដែលជាទឹកដីប្រវត្តិសាស្រ្តនៃតម្បាញជាច្រើនប្រភេទរួមមានដូចជាតម្បាញកន្ទេល កន្ត្រក ជាដើម និងមានអាយុកាលជាច្រើនឆ្នាំមកហើយ។

ក្រុមហ៊ុន Yeo’s ពិតជាមានមោទនភាពដែលតែងតែដាក់អតិថិជនរបស់ខ្លួនជាអាទិភាពចម្បង តាមរយៈការ ផ្តល់នូវភេសជ្ជៈដែលពោរពេញទៅដោយអត្ថប្រយោជន៍ដល់សុខភាព ជាមួយនឹងការរួមផ្សំដ៏ល្អឥតខ្ចោះ សម្រាប់អបអរពិធីផ្សេងៗ។ ការប្តេជ្ញាចិត្តមួយនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុង​ទឹក​ត្រចៀកកាំ ដែលជា​អាហារ​សុខភាព​បុរាណ​ ត្រូវបានប្រើ​ក្នុង​ឱសថ​បុរាណ​ចិន ដែល​គេ​ជឿថា​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​សុខភាព​ស្បែកជាខ្លាំង​។ ក្រុមហ៊ុនក៏បាននឹងកំពុងប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាព ដើម្បីធានាថាអតិថិជនរបស់ខ្លួន អាចអបអរពិធីបុណ្យចូលឆ្នាំខ្មែរដែលមិនអាចបំភ្លេចបាន ដោយបង្កើនថាមពលរបស់ពួកគេ ក៏ដូចជាផ្តល់នូវភេសជ្ជៈដ៏ស្រស់ស្រាយ និងឆ្ងាញ់សម្រាប់គ្រប់ក្រុមគ្រួសារ។

ក្រុមហ៊ុន Yeo’s បាននឹងកំពុងសហការជាមួយសហគមន៍កន្ត្រកស្នាដៃខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងពេលខាងមុខនេះ  និងដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃកន្ត្រកដែលត្បាញដោយដៃ ក៏ដូចជាការចូលរួមចំណែកជម្រុញកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលពឹងផ្អែកលើមុខរបរត្បាញកន្រ្តកបន្ថែមលើមុខរបរធ្វើស្រែចំការរបស់ពួកគាត់។ ក្រុមហ៊ុន Yeo’s បានបង្កើតកម្មវិធីច្នៃប្រឌិតយ៉ាងពិសេសមួយឡើង ដោយក្រុមហ៊ុនបានជាវកន្រ្តកពីសហគមន៍ សម្រាប់យកមកធ្វើការវេចខ្ចប់ទឹកត្រចៀកកាំ Yeo’s ចំនួន ១២កំប៉ុងក្នុងមួយកន្ត្រក ប្រកបដោយភាពស្រស់ស្អាត និងទាក់ទាញ ដែលអាចឱ្យអតិថិជនជាវយកទៅប្រើប្រាស់ជាជំនូន ឬសម្រាប់ប្រើប្រាស់ក្នុងពិធីផ្សេងៗក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃជាតិនេះផងដែរ។

តាមរយៈការជាវ Yeo’s កន្ត្រកពិសេសនេះ នោះអតិថិជននឹងអាចចូលរួមគាំទ្រដោយផ្ទាល់ដល់សហគមន៍ កន្រ្តកស្នាដៃខ្មែរផងដែរ ដោយនៅរាល់ការជាវនូវ Yeo’s កន្រ្តកពិសេសនីមួយៗ ​អតិថិជននឹងចូលរួមចំណែកចំនួន ៣.០០០ រៀល (បីពាន់រៀល) ហើយជាមួយគ្នានេះក្រុមហ៊ុន Yeo’s ​នឹង​​ចូល​រួមចំណែកបន្ថែមចំនួន ៣.០០០ រៀល (បីពាន់រៀល) ទៀត​ផង​ដែរ។

អ្នកស្រី សូ ស្រីស ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Yeo’s Cambodia បានមានប្រសាសន៍ថា៖ «សម្រាប់ Yeo’s យើងមិនត្រឹមតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ខិតខំរួមចំណែកដល់កិច្ចការងារសង្គមផងដែរ ដូច្នេះក្រុមហ៊ុនបានបង្កើតកម្មវិធីមួយនេះឡើង ដើម្បីឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ថ្មី តាមរយៈការជាវនូវ Yeo’s កន្រ្តកពិសេសសម្រាប់ប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយក៏ជាឱកាសមួយសម្រាប់អតិថិជនដែលមានបំណងចង់ចូលរួមលើកកម្ពស់ស្នាដៃសិប្បករតម្បាញកន្រ្តក ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពសហគមន៍ក្រីក្រផងដែរនោះ ដូច្នេះអតិថិជនអាចចូលរួមតាមរយៈការជាវ Yeo’s កន្ត្រកពិសេសនេះបាន។

ការ​ត្បាញ​កន្ត្រក​មាន​ប្រវត្តិ​យូរ​លង់​ណាស់​មក​ហើយ​ក្នុង​ខេត្ត​សៀមរាប ដោយ​សិប្បកម្ម​នេះ​ត្រូវ​បាន​បន្សល់​ទុក ​ជា​បន្តបន្ទាប់ច្រើនជំនាន់មកហើយ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ត្រូវបានធ្វើឡើងដើម្បីអភិរក្ស និងលើកកម្ពស់ការត្បាញកន្ត្រកប្រពៃណីនៅក្នុងខេត្តសៀមរាប ដោយអង្គការនានាបានផ្តល់ការគាំទ្រ និងបណ្តុះបណ្តាលដល់សិប្បករក្នុងស្រុក ដើម្បីជួយកែលម្អជំនាញ របស់ពួកគេ និងបន្តអាជីពសិប្បកម្មមួយនេះ សម្រាប់មនុស្សជំនាន់ក្រោយ។

លោកយាយ ខៀវ រ៉ាយ ជា​អ្នក​តម្បាញ​ម្នាក់​ក្នុង​ចំណោម​អ្នក​តម្បាញផ្សេងទៀត​ ដែល​ចូលរួមត្បាញកន្ត្រក សម្រាប់ទឹកត្រចៀកកាំ Yeo’s ដើម្បីអបអរបុណ្យ​ចូល​ឆ្នាំ​ខ្មែរ។  ស្ត្រី​វ័យ ៧២ ឆ្នាំ​រូបនេះ​បាន​ចំណាយ​ជីវិត ភាគច្រើន​របស់គាត់​ទៅលើ​សិប្បកម្ម​នេះ ដោយ​ចាប់ផ្តើម​ពី​អាយុ ១៤ ឆ្នាំមកម្លេះ​។

លោកយាយបាន​និយាយ​ថា​៖ «​ខ្ញុំ​រៀន​ត្បាញកន្រ្តក​ពី​ឪពុក​ម្ដាយ​ខ្ញុំ​» ដោយ​លោកយាយបានបន្ថែម​ថា​ខ្លួន​អាច​ធ្វើ​បាន​ពី ៥ ទៅ ៦ កន្ត្រក​ក្នុង​មួយ​ថ្ងៃ។ លោកយាយបន្ដថា៖ «ការត្បាញកន្រ្តកជួយខ្ញុំ និងសហគមន៍របស់ខ្ញុំអាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់យើង។»

អតិថិជនអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូននេះ និងចូលរួមជាមួយសកម្មភាពសប្បាយៗផ្សេងៗ នៅតាមស្ដង់បង្ហាញដែលរៀបចំដោយក្រុមហ៊ុន Yeo’s នៅតាមផ្សារនានា

ស្ថានីយ៍ប្រេងឥន្ធនៈ ចំណតឡានក្រុង ផ្សារទំនើប និងតូបលក់រាយមួយចំនួនចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម។

អំពីក្រុមហ៊ុន Yeo’s Cambodia

ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬត្រូវបានស្គាល់ថា Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ  ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្នន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក។

spot_img
×