Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម CEMEA រៀបចំផែនទីបង្ហាញផ្លូវដើម្បីឆ្ពោះទៅមុខ

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)បានបើកកិច្ចប្រជុំ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅមុខ តាមផែនការនិងយុទ្ឋសាស្រ្តរបស់ខ្លួន។ អ្វីដែលជាផែនការយុទ្ឋសាស្រ្តរបស់ CEMEA គឺផ្តោតលើការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានភាពចម្រុះផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ លឿនរហ័ស ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ និងអាចទុកចិត្តបានដល់សាធារណៈ និងអ្នកវិនិយោគជាតិ អន្តរជាតិ។

លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ បន្ទាប់ពីកិច្ចប្រជុំនាព្រឹកថ្ងៃទី២ ខែមេសានេះថា ការរៀបចំផែនការលំអិត លើផែនការ និងយុទ្ឋសាស្រ្តរបស់សមាគម ពិតជាមានសារៈសំខាន់ណាស់ ប្រៀបដូចជាយើងមានផែនទីបង្ហាញផ្លូវថាយើងត្រូវដើរទៅណា ក្នុងគោលដៅអ្វី និងចង់សម្រេចបានលទ្ឋផលអ្វីនាពេលខាងមុខ។

លោកបន្តថា “បរិបទនេះ ការផ្តោតលើការផ្សព្វផ្សាយពីព័ត៌មានសេដ្ឋកិច្ច ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច”។

លោកបន្តថា “យើងក៏គាំទ្រនូវគោលនយោនយោបាយរបស់រដ្ឋាភិបាល ក្នុងការរុញប្រទេសឆ្ពោះទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។

ថ្នាក់ដឹកនាំសមាគម ដែលបានចូលរួមប្រជុំមាន លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea& Cambodiafinancialtimes.com លោកអ៊ុំ សារ៉ាវុធ ស្ថាបនិកគេហទំព័រCFN លោកកៃ គឹមសុង សហស្ថាបនិកគេហទំព័រ Amazadia Education លោកសយ សុភា និពន្ឋនាយកសារព័ត៌មានដើមអំពិល លោកលីម ឡាយហ៊ត ស្ថាបនិកគេហទំព័រASEAN Properties លោកស្រីហាន សូជីន ស្ថាបនិកព្រឹត្តិសកល លោកស្រីអេង ស្រីទៀង និពន្ឋនាយកសារព័ត៌មានដំរី លោកនុត ផាន់ណាតំណាងគេហទំព័រCambodiafinancialtimes.com លោកនួន សុថេរ៉ូ សហស្ថាបនិកគេហទំព័រ Amazadia Education ជាដើម៕

×