Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ចំនួន​៥​នាក់ ទៅកាន់​សាលាដំបូង​ខេត្តតាកែវ​

spot_img

ខេត្តតាកែវ​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ផ្សព្វផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ចំនួន​៥​នាក់ ទៅកាន់​សាលាដំបូង​ខេត្តតាកែវ​។​

​លោក​វរសេនីយ៍ទោ ម៉ាក់ សេរី​វឌ្ឍនា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានអោយដឹងថា ដោយ​អនុវត្តន៍​តាម​ការណែនាំ និង​បញ្ជា​ផ្ទាល់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មាន​ការ​សម្រប​សម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង​២០​នាទី កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ អធិការដ្ឋាន​នគរ​បាល​​ស្រុក​សំរោង ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន និង​បម្រើសេវា​ផ្លូវភេទ ចំនួន​២​ទីតាំង ។​ ទី​តាំងទី​១​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ប៉ូ សុខលី ភេទ​ស្រី ស្ថិតនៅក្នុង​ភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ៖ ១.​ឈ្មោះ ប៉ូ សុខលី ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤៥​កញ្ចប់​តូច​។ (២.​ឈ្មោះ កុយ វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​៣.​ឈ្មោះ សាន់ ស្រី​គុន ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់​តូច​) និង​ស្ត្រី​បម្រើសេវា​ផ្លូវភេទ​ចំនួន​៣​នាក់​។

បន្ទាប់​ពី​ធ្វើការ​សាកសួរ​ឈានទៅ​បង្ក្រាប​ទី​តាំងទី​០២​នៅវេលា​ម៉ោង​១៦ និង​៥០​នាទី​នៅ​ចំនុច​ផ្ទះ​ឈ្មោះ ស៊ុំ បុល ស្ថិតនៅ​ភូមិ​ស្វាយ​រុន ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ១.​ឈ្មោះ ប៉ូ សុខ​លីម ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​រុន ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង និង​២.​ឈ្មោះ ស៊ុំ បុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​រុន ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​កញ្ចប់​តូច ជញ្ជីញ​សម្រាប់​ថ្លឹង​ថ្នាំញៀន​១ និង​ម៉ូតូ​១​គ្រឿង​។ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨​នាក់ ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​បាន​សរុប​ចំនួន​១៧៩​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង និង​ជញ្ជីង​សម្រាប់ ថ្លឹង​ថ្នាំញៀន​១​គ្រឿង​។​

លោកនាយ​ការិយាល័យ​ប្រឆាំង​គឿង​ញៀន​បាន​បន្ថែមថាៈ បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុតាង​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចំណែក​ស្ត្រី​បម្រើសេវា​ផ្លូវភេទ​ចំនួន​៣​នាក់ ដោយយោង​តាម​ការ​ស្តាប់​ចម្លើយ​ឃើញថា ពុំ​មាន​ការពាក់ព័ន្ធ​ជាមួយ​បទ​ល្មើស​គ្រឿងញៀន និង​មាន​ការឯកភាព​ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​បាន​ការអនុញ្ញាត​ពី លោក​ព្រះរាជអាជ្ញា លោក​ក៏​បាន​ដោះលែង ឱ្យ​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×