Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការជិះកង់៧ថ្ងៃ ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

spot_img

ខេត្តកំពង់ចាម: គិតមកដល់រសៀលថ្ងៃទី ២មេសាឆ្នាំ២០២៤ គឺជាថ្ងៃយុទ្ធនាការជិះកង់ទ្រង់ទ្រាយធំនៃថ្ងៃទី២ ដែលគ្រោងបន្តរយៈពេលរហូតដល់៧ ថ្ងៃ។ប្រយោជន៍គឺសម្រាប់រៃអង្គាសថវិកាពីគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះដ៏កុមារកម្ពុជាដោយឥតគិតថ្លៃ។ ដែលនេះជាសកម្មភាពលើកទីមួយ តែតាមរយៈការចូលរួមគឺមានជាច្រើនលើកផងដែរ។ សូមបញ្ជាក់ថា មុននេះរដ្ឋបាលខេត្តកំពង់ចាមក៏បានចេញសេចក្តីប្រកាស ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋមន្ត្រីរាជការក៏កម្លាំងប្រដាប់អាវុធរួចជាស្រេចផងដែរ។

លោកលី សារ៉ារិទ្ធ អភិបាលរងខេត្តបានគូសបញ្ជាក់ហើយដឹងថា: រូបលោកបានចូលរួមក្នុងយុទ្ធនាការនេះដោយធ្វើឡើងនៅព្រឹកថ្ងៃទី០១មេសា ហើយសកម្មភាពជិះកង់ដើម្បីសកម្មភាពមនុស្សធម៌រៃអង្គាស។ ថវិកាដែលធ្វើឡើងដោយតាមការស្ម័គ្រចិត្តនេះគឺដឹកនាំដោយលោកហាន កុសល អភិបាលរងខេត្ត។ ដែលនេះជាលើកទីមួយសម្រាប់ខេត្តកំពង់ចាម ចំពោះយុទ្ធនាការជិះកង់គឺធ្វើឡើងរហូតដល់ថ្ងៃទី៧មេសា ហើយថវិកាដែលប្រមូលបាននិងត្រូវបានឯកឧត្តមអភិបាលខេត្តអញ្ជើញយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមពេលវេលាសមស្របណាមួយ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់រៃអង្គាសថវិកាក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែលរៀបចំធ្វើឡើងនៅបរិវេណមុខសាលាខេត្តនាព្រឹកថ្ងៃទី០១មេសាឆ្នាំ២០២៤។

ពិធីនេះក៏មានអញ្ជើញចូលរួមពីលោកលោកស្រី ជាអធិបាលរងខេត្ត លោកលោកស្រី ជាអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីនាក់ជិះកង់ស្ម័គ្រចិត្តនិងក្មួយៗសិស្សានុសិស្សមកពីវិទ្យាល័យក្នុងក្រុងកំពង់ចាមចូលរួមប្រមាណជាង២០០ នាក់ផងដែរ។ ឱកាសនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា ការរៀបចំយុទ្ធនាការនេះគឺស្របតាមគោលការណ៍ណែនាំជាពិសេស ពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតគណៈកម្មការទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងការគៀងគរថវិកាយកទៅទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះជីវិត កុមារកម្ពុជានិងក្នុងស្មារតីខ្មែរជួយខ្មែរស្មារតីមនុស្សធម៌ពិសេសការផ្ដល់ស្នាមញញឹមក៏ដូចជាសេចក្តីស្រឡាញ់ ដល់កុមារកម្ពុជាដែលមានបញ្ហាសុខភាពនិងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាត្រូវការអំណោយថវិកាច្រើន ប៉ុន្តែដោយសារថវិកាទ្រទ្រង់មន្ទីរពេទ្យនាបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។ ចាំបាច់ត្រូវការឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ហេតុដូច្នេះហើយទើបរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគណៈកម្មការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និងបានសម្រេចយកថ្ងៃទី១មេសានេះ ជាថ្ងៃចាប់ផ្ដើមដំណើរការយុទ្ធនាការដោយប្រើរយៈពេល៧ថ្ងៃ ដើម្បីជិះកង់កៀងគរថវិកាគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកលោកស្រី ជាពាណិជ្ជករអាជីវករ សិប្បករណ៍ វិនិយោគិននិងសប្បុរសជនសូមមេត្តាចូលរួមបរិច្ចាកជាវិភាគទានតាមការស្ម័គ្រចិត្តដោយសទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងជួយសង្គ្រោះកុមារកម្ពុជាមកពីគ្រប់ទិសទី។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះគឺជាជំហានដំបូងគឺការជិះកង់រួមគ្នាជាក្រុមធំ ចេញពីគោលដៅសួនច្បារមុខសាលាខេត្តទៅកាន់អក្សរខេត្តកំពង់ចាម ដែលមានទីតាំងនៅមាត់ទន្លេក្បែរស្ពានគីហ្ស៊ុណា បន្ទាប់មកបំបែកជា៧ក្រុម ដើម្បីជិះកង់ធ្វើដំណើរតាមគោលដៅផ្សេងៗ ក្នុងនោះមាន ផ្សារលក់ដូរ សាលារៀនវត្តអារាម អង្គភាពរដ្ឋបាលស្រុកឬក្រុងមន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុនអាជីវកម្មឬគ្រឹះស្ថានឯកជន ធនាគារក្រុមហ៊ុនធានារ៉ាប់រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ចាម៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×