Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាទេសចរណ៍មួយគ្រឿង ដឹកភ្ញៀវទេសចរសរុប៤៦០នាក់ មកចូលចតនៅកំពង់ផែព្រះសីហនុ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ

spot_img

ព្រះសីហនុ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវេលាម៉ោង ៧:០០ នាទីព្រឹក ថ្ងៃពុធ ទី ៣ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS NAVIGATOR សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ១៧២,៥៣ ម៉ែត្រ ប្រវែងទទឹង ២៤,៨០ ម៉ែត្រ ជម្រៅ ៧,៥០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦២ នាក់ (ស្រី ៨៣ នាក់) មាន ៣៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤៦០ នាក់ (ស្រី ២៤៨ នាក់) មាន ១៦ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៤០ នាក់) និងជនជាតិអង់គ្លេស (៥២ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទីល្ងាច នៅថ្ងៃដដែល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

default
default
spot_img
×