Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរសារធាតុញៀន

spot_img

ស្វាយរៀង ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នៅវេលាម៉ោង០៣ និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញ ពីលោក វរសេនីយ៍ឯក សុខា រ៉ានាថ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខារ៉ាអូខេ AVATAR ក្នុងតំបន់កាស៊ីណូហ្គាឡាក់ស៊ី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ប្រុស០៩នាក់ ស្រី០១នាក់ មាន៖
១.ឈ្មោះ ផាម ជីថាន់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ ង្វៀង ថាន់ទ្រុង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ដូ លីទឿង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូហ្គាឡាក់ស៊ីស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៤.ឈ្មោះ ហ្វាម ធីធិ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៥.ឈ្មោះ ហ្វាម វ៉ាន់ជឿង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៦.ឈ្មោះ ទឺ វាំងហាយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៧.ឈ្មោះ ជូ វ៉ាន់ហ្វុក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៨.ឈ្មោះ ង្វៀង ឡេអាញ់វ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូកាឡាក់ស៊ី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៩.ឈ្មោះ ង្វៀង វិនហ័ង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញទីលំនៅបច្ចុប្បន្នស្នាក់កាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
១០.ឈ្មោះ ហ្វាម វាំងខាយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកគិតលុយ ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

វត្ថុតាងដកហូតរួមមាន៖
១.រថយន្ដចំនួន០២ គ្រឿង
២.ទូរស័ព្ទដៃចំនួន១២ គ្រឿង
៣.ប្រាក់ដុល្លារចំនួន៥០ដុល្លារ (ហាសិបដុល្លារ)
៤.ប្រាក់ដុងចំនួន៥០០,០០០ ដុង (ប្រាំសែនដុង)
៥.កាបូបដៃចំនួន០២
៦.ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមរូបសញ្ញាសត្វសេះ មានចំនួន០៩កញ្ចប់មានទម្ងន់ ៥២,៧០ក្រាមថ្លឹងទាំងសំបកវេចខ្ចប់ ។
៧. ថ្នាំម្សៅម៉ត់ពណ៌សមានចំនួន០៣ កញ្ចប់មានទម្ងន់៧៦,៥០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។
៨. ថ្នាំក្រាមម៉ត់ពណ៌សថ្លា មានចំនួន០៦ កញ្ចប់មានទម្ងន់៣៦,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។
៩. ថ្នាំម្សៅកញ្ចប់ពណ៌ស្វាយរូបសញ្ញាសត្វសេះ មានចំនួន០២កញ្ជប់មានទម្ងន់ ៩,១០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។
១០.ថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន០១ កញ្ចប់=០២គ្រាប់មានទម្ងន់១,១០ ក្រាមថ្លឹងទាំងសំបកវេចខ្ចប់ ។
១១.ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន០១ កញ្ចប់ =០២ គ្រាប់មានទម្ងន់១,០០ ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។
១២.ថ្នាំក្រាមពណ៌សថ្លាមានចំនួន០២ កញ្ចប់មានទម្ងន់២,៩០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។
១៣.ថ្នាំគ្រាប់ពណ៌ក្រហមមានចំនួន០១ កញ្ចប់ =០១ គ្រាប់មានទម្ងន់០,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់ ។
១៤.ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែស្តុបូរី មានចំនួន១០០កញ្ចប់មានទម្ងន់ ១២១២,៧០ក្រាមថ្លឹងទាំងសំបកវេចខ្ចប់ ។
១៥. ប្រភេទទឹកថ្នាំពណ៌ទឹកក្រូចចំនួន ០១ដប់មានទម្ងន់៦២,៤០ក្រាម ទម្ងន់ថ្លឹងទាំងសំបកវេចខ្ចប់។
១៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×