Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យឆក់ទូរស័ព្ទពីនារីម្នាក់ នៅខណ្ឌចំការមន ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌបង្ក្រាបបាន

spot_img

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០០៖១៥នាទី លោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយព្រះស៊ីសុវត្តិ ក្នុងសង្កាត់ទន្លេបាសក់ខណ្ឌចំការមន រាជធានី ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យចំនួន១នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក Zusuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KC-2358 បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងធ្វើដំណើរឆ្លងផ្លូវ មិនបានសម្រេច។

ភ្លាម នោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចស្តុំនាគបាញ់ទឹកក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ ជនសង្ស័យឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីកន្លែងស្នាក់នៅមិនពិតប្រាកដ(ដៃដល់) ។

សម្ភារៈដកហូតមាន៖ ម៉ូតូ១គ្រឿងម៉ាក Zusuki Nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KC-2358 (របស់ជនសង្ស័យ) និងទូរស័ព្ទម៉ាក iphone14promex ពណ៌ស្វាយ ប្រគល់ជូនជងគ្រោះវិញ។

បច្ចុប្បន្ន កម្លាំងជំនាញ បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នឹងជនសង្ស័យ ធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×