Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន យុវនារីស្ម័គ្រចិត្តកម្ពុជាចំនួន៨នាក់ ត្រៀមខ្លួនចាកចេញទៅប្រទេសបារាំង ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស៍ឆ្នាំ២០២៤

spot_img

ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា នៅ១៥០ថ្ងៃមុនការបើកព្រឹត្តិការណ៍ខាងលើ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណអ្នកស្ម័គ្រចិត្ត ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម សាម៉ឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអត្តពលិកបារំាង និងកម្ពុជា ។

ពួកគេនឹងលើកកម្ពស់តម្លៃអូឡាំពិក និងជួយជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាស្រលាញ់ចូលចិត្តកីឡា តាម រយៈការបំពេញបេសកកម្មស្ម័គ្រចិត្ត នៅតាមបណ្តាស្ថាប័នកីឡានៅប្រទេសបារាំង និងក្នុងនាមជាអ្នកស្ម័គ្រចិត្តក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស៍២០២៤។

តាមរយៈអង្គការ France Volontaires Cambodge ប្រទេសបារាំងគាំទ្របម្លាស់ប្តូរអ្នកស្ម័គ្រចិត្តទៅវិញទៅមក និងការប្តេជ្ញាចិត្តរបស់យុវជន យុវនារីដែលជាអនាគតតួអង្គ នៃភាពជាដៃគូប្រកបដោយចីរភាពជាមួយកម្ពុជា។
ស្ថានទូតសូមជូនពរពួកគេទទួលបានបេសកកម្មស្ម័គ្រចិត្តដ៏ល្អប្រសើរ នៅប្រទេសបារាំង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×