Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹកជញ្ជូនអនឡាញមិនសូវកាក់កប ចេញឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ មិនបានសម្រេច ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានភ្លាមៗ

spot_img

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៩៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវលេខ១៦១កែងផ្លូវលេខ១៩០ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ពេលនោះក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន២នាក់ បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងឈរម្នាក់ឯងតែមិនបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វើការប្រដេញឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវលេខ១២៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រួមមាន៖១៖ ឈ្មោះ កែវ សីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន (អ្នកបើក)។ ២៖ ឈ្មោះ កង រីវីរ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជនដៃដល់)។

សម្ភារៈដកហូតមាន ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KQ-7284(របស់ជនសង្ស័យ)។ បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×