Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ពណ៌​បាតដៃ​ដឹង​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​របស់​អ្នក​

​បាតដៃ​មាន​ពណ៌​លឿង​, ពណ៌​ក្រហម ឬ ពណ៌​ស​ស្លេក​… ក៏​ជាស​ញ្ញា​សុខភាព​មួយ​ដែល​អ្នក​មិនគួរ​មើលស្រាល ។

. បាតដៃ​មាន​ពណ៌​ក្រហម​
​ប្រសិន​អ្នក​សង្កេតឃើញ​បាតដៃ​របស់ខ្លួន​មាន​ពណ៌​ក្រហម ផ្កាឈូក ឬ ក្រហម​ដិត​ខុស​ប្រក្រតី នោះ​អាច​អ្នក​កំពុង​កើត​បញ្ហា​អំពី​ថ្លើម និង​ឈាម ។ អាចជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ឬ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ខ្ពស់​ពេក ។ រឿងនេះ​ផ្តើមចេញពី​ការដែល​សរសៃឈាម​ត្រូវ​យារ​រីក​, ជួនកាល​គឺ​ដោយសារ​ថ្លើម​ត្រូវរបួស ហេតុនេះ​បង្កើត​ការបាត់​តុល្យភាព​អ័រម៉ូន ។​

. បាតដៃ​មាន​ពណ៌​ស​ស្លេក​
​នេះ​ជា​សញ្ញា​បង្ហាញថា សរីរាង្គ​អ្នក​កំពុង​ត្រូវ​ទ្រុឌទ្រោម​ធ្ងន់ធ្ងរ ។ អ្នកជា​និច្ចកាល​មាន​អារម្មណ៍​នឿយហត់ និង​បាក់កម្លាំង ។ ដោយសារ​ការងារ​ធ្វើ​ឲ្យ​អ្នក​តានតឹង​ខ្លាំង ហេតុនេះ​បណ្តាល​ឲ្យ​កើត​អាកា​រៈ​ធុញ​អាហារ​, រាងកាយ​ខ្វះ​ឈាម​, បណ្តាល​ឲ្យ​ខ្វះ​ជីវជាតិ ។​

. បាតដៃ​ពណ៌​លឿង​
​សញ្ញា​នេះ​ផ្សារភ្ជាប់​ជាមួយ​ជំងឺ​លឿង​ស្បែក​, អាច​ដោយសារ​រាងកាយ​របស់​អ្នក​កំពុង​ជួប​បញ្ហា​អំពី​ប្រព័ន្ធ​ថ្លើម និង​ប្រមាត់ ។ នេះ​នៅ​អាចជា​បាតុភូត​បែក​ជាលិកា​ឈាមក្រហម​បង្កើត​ពី​សារជាតិ bilirubin ស្តុក​នៅ​ថ្លើម ។ ពេលដែល​សរីរាង្គ​លើស bilirubin អាច​នាំ​ដល់​ស្ថានភាព​ស្ទះ​ថ្លើម​, ប្រមាត់ ។​

. បាតដៃ​មាន​ពណ៌​ផ្កាឈូក​
​ពណ៌​ផ្កាឈូក​លើ​បាតដៃ​របស់​អ្នក ឆ្លុះបញ្ចាំង​ថា សរីរាង្គ​របស់​អ្នក​កំពុងមាន​សុខភាព​ល្អ និង​ពុំ​កើត​បញ្ហា​ណា​ទាំងអស់ ៕​

លី​សា​

×