Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តមួយគ្រឿង ទៅបុករបងឃ្លាំងមួយកន្លែង បណ្តាលឲ្យខូចខាតយ៉ាងដំណំ

spot_img

រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំមើបមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បានរេចង្កូតបុកចូលរបងឃ្លាំងមួយកន្លែង បណ្តាលឲ្យរងការខូចខាតសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ករណីខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមេសាឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BL-3908 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតជ្រុលទៅបុករបងឃ្លាំងមួយកន្លែង បណ្ដាលឲ្យបាក់រងការខូចខាត។ ចំណែករថយន្តបង្កវិញ ខ្ទេចមួយកំណាត់មុខ ភ្លាមនោះដែរសមត្ថកិច្ចក៏បានឃាត់អ្នកបើកបរបាននៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ រក្សាសិទ្ធដោយ ៖ សាមេត

spot_img