Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ អ្នកលក់ត្រីពីរនាក់បងប្អូន ជិះម៉ូតូឌុបគ្នា ទំនងងងុយដេករ៉េចង្កូតជ្រុលទៅបុកផ្ទប់ចូលផ្ទះពលរដ្ឋ បណ្តាលឱ្យស្លាប់ទាំងពីរនាក់

spot_img

កណ្តាល៖ បុរសម្នាក់រួមដំណើតជាមួយនិងស្រ្តីម្នាក់ទៀត ត្រូវជាបងប្អូនបានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទំនងជាងងុយដេក ក៏រេចង្កូតបុកចូលផ្ទះពលរដ្ឋបោកផ្ទប់នឹងជញ្ជាំង បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងរន្ធត់។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើង កាលពីវេលាម៉ោ៧:២០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1IQ-6793 ជិះដោយបុរសម្នាក់និងស្រ្តីម្នាក់ទៀត រួមដំណើរពីក្រោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលលេខ៥គោលបំណងដឹកត្រីទៅលក់ ខណៈពេលជិះមកដល់ចំនុចកើតហេតុ ទំនងជានាក់ឌុបងងុយដេក ស្រាប់តែរេចង្កូតជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បោកផ្ទប់នឹងជញ្ជាំងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុទាំង២នាក់បងប្អូនយ៉ាងរន្ធត់ ភ្លាមនោះដែរពលរដ្ឋជិតខាងក៏បានទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅ ខាងជំនាញចរាចរណ៍បន្តឲ្យចុះមកវាស់វែង យកម៉ូតូទៅរក្សាទុកចំណែកឯសពសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img