Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបម៉ែកសឺដែស ២គ្រឿង ទំនងជាបើកលឿនទាំងសងខាងបុកគ្នា ស្តុបផ្លូវបំបែកជាបួនពេញ ទំហឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

spot_img

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ែកសឺដែសមួយគ្រឿងបើកដោយជនជាតិចិន ក្នុងល្បឿនលឿនជ្រុលទៅបុក រថយន្ត មែកសឺដែសមួយគ្រឿងទៀតបើកដោយជនជាតិខ្មែរ ចំនុចស្តុបផ្លូវបំបែកជាបួនយ៉ាងពេញទំហឹងរង ការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍រភ្ញាក់ផ្អើល ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៣:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ខែ មេសា ឆ្នាំ ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ា ម៉ុងរិទ្ធី ដែលស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួគ្រឿងមែកសឺដែសពណ៌ខ្មៅ ពាក់ផ្លាកលេខ (អត់ផ្លាកលេខ) បើកដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជាស៊ីម ទិសដៅពីលិចមកកើតឆ្លងស្តុប២៤ម៉ោង ឆ្ពោះទៅតាមផ្លូវឧកញ៉ាម៉ុងរិទ្ធី ខណៈឆ្លងដល់ពាក់កណ្តាលផ្លូវ ស្របពេលមានរថយន្តមួយគ្រឿងទៀត ម៉ែកសឺដែសពណ៌សពាក់ផ្លាកលេខ 2BC-6995 បើកដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន មកដល់ស្តុបផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុករថយន្តម៉ែកសឺដែស ដែលបើកឆ្លងស្តុបចំចំហៀងខាងស្តាំពេញទំហឹងខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង។ ភ្លាមនោះដែរ ភាគីសងខាងមិនបានទៅណានោះទេ រងចាំការដោះស្រាយគ្នានៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសង្កាត់គោកឃ្លៀង ចុះមកដល់ពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុ រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img