Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ដកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាលីគោលឿន នៅថ្ងៃទី៧មេសា

spot_img

ខេត្ដកំពង់ស្ពឺ ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្ដាជ្រាប ខេត្ដកំពង់ស្ពឺ និងរៀបចំ ” កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ រយៈពេល ៤ថៃ្ង១៣-១៤-១៥-១៦ មេសា ដោយក្នុងនោះ មានពិធីលេងល្បែងប្រជាប្រិយខ្មែរមួយចំនួន ពិធីប្រណាំងរទេះសាលីគោលឿនឆ្នាំ ២០២៤ ចាប់ផ្ដើម នៅថៃ្ងទី៧ មេសា ក្នុងទឹកដី ភូមិជ្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងន័យរំលឹកលើកស្ទួយ ផ្សព្វផ្សាយ និងអភិរក្សនូវស្នាដៃប្រពៃណី បុព្វបុរសខ្មែរបាន បន្សល់ទុកជាយូរលុងណាស់មកហើយ។

ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធ ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលា ម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះ ប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ ទុកជាយូរណាស់មកហើយ។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនចូលរួមទស្សនាពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ ឱ្យបានច្រើនកុះករ ។

សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោរនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់។

ទន្ទឹមនេះ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺនឹងរៀបចំ ពិធី “ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤” ដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាលីគោលឿននៅ ក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក ស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×