Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ១គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

spot_img

ព្រះសីហនុ ៖ នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ១គ្រឿង បានចូលសុំចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ។

នាវាចម្បាំងខាងលើចូលសំចតចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយលោកវរនាវីឯក ASOKE SRISAWAT នាយរងសេនាធិការ កងទ័ពជើងទឹកភូមិភាគ១។

នាវានេះមានឈ្មោះ HTMS BANGPAJONG មានទំងន់ផ្ទុកចំនួន ២.០៧២តោន, បណ្តោយប្រវែង ១០២,៨៧ម៉ែត្រ, ទទឹងប្រវែង ១១,៣៦ម៉ែត្រ, ជម្រៅទឹកប្រវែង ៤,២០ម៉ែត្រ, នាវិកសរុបចំនួន ២៦២នាក់ ដឹកនាំដោយលោក វរនាវីឯក SIRAPOP THANANUNTACHOD មេបញ្ជាការនាវា។

ក្នុងរយៈពេល២ថ្ងៃ នៃការសុំចត, កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានការពារសន្តិសុខ រៀបចំសណ្តាប់ឆ្នាប់តាមដងផ្លូវ និងនាំក្បួនរថយន្ត៖ ប្រើប្រាស់កម្លាំងសរុបចំនួន ៥៧នាក់, រថយន្តចំនួន ០២គ្រឿង, ម៉ូតូចំនួន ០៨គ្រឿង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×