ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាមនិងកម្ពុជា គឺមានទំនាក់ទំនងការទូតជាមួយគ្នា ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរបស់វៀតណាម នៅកម្ពុជា បានការឡើងជាលំដាប់

ភ្នំពេញ ៖ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ វៀតណាមនិងកម្ពុជា គឺមានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីថ្ងៃទី២៥មិថុនាឆ្នាំ១៩៦៧ ដែលគិតមកដល់ពេលនេះមានរយៈពេល៥៧ឆ្នាំហើយ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយនិងយូរអង្វែង។ ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អខាងលើនេះ នាំឲ្យមានអ្នកវិនិយោគទុនវៀតណាម បានមកវិនិយោគទុននៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរបស់វៀតណាម នៅកម្ពុជា បានការឡើងជាលំដាប់ផងដែរ។ បន្ថែមពីនេះ សម្រាប់យុវជនកម្ពុជានិងយុវជនវៀតណាម យើងក៏បានធ្វើទំនាក់ទំនងគ្នាល្អ និងមានភាពរឹងមាំផងដែរ សម្រាប់បន្តទំនាក់ទំនងនេះកាន់តែល្អទៅថ្ងៃអនាគត។ ផ្ដើមចេញពីទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា នាពេលនេះ នឹងបន្តពូនជ្រុំទៅដល់យុវជនជំនន់ក្រោយ បន្តទំនាក់ទំនងនេះកាន់តែល្អបន្ថែមទៀតទៅថ្ងៃអនាគត។

រាជធានីភ្នំពេញនិងទីក្រុងហូជីមិញ មានកិច្ចសហប្រតិបត្តិការល្អ ទាំងវិស័យវប្បធម៌ សេដ្ឋកិច្ចការអប់រំ និងទេសចរណ៍ជាដើម ហើយរាជធានីភ្នំពេញ ក៏ជាទីក្រុងមួយ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងក្លា ជាមួយនិងការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗជាច្រើន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់។ នេះជាការលើកឡើងឯកឧត្ដម ឧត្ដមសេនីយ៍ទោ ង្វៀម វ៉ានណាម មេបញ្ជាការស្នាក់ការកណ្តាលយោធាទីក្រុងហូជីមិញ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមប្រចាំទីក្រុងហូជីមិញ ខណៈឯកឧត្ដម ដឹកនាំប្រតិភូមកជួបសំណេះសំណាលជាមួយ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ង្វៀម វ៉ានណាម បានមានប្រសាសន៍លើកឡើងទៀតថា៖ កម្ពុជានិងវៀតណាមឲ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៃប្រទេសទាំងពីរ តែងបានជួបសំណេះសំណាលនិងជូនពរគ្នាទៅវិញទៅមក ដែលនេះជាប្រពៃណីដ៏ល្អរវាងប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងគ្នា ហើយការជួបគ្នានេះក៏ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុង ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ។ ទំនាក់ទំនងនៃប្រទេសទាំងពីរបានជំរុញឲ្យទីក្រុងមួយចំនួនរបស់រៀតណាម បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានីភ្នំពេញផងដែរ ។ ក្នុងនោះទីក្រុងហូជីមិញ ក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះទេ កងពលមួយចំនួនរបស់កម្ពុជា រួមជាមួយនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហូជីមិញផងដែរដែលធ្វើឲ្យទំនាក់ទំនងកាទូតនៃប្រទេសទាំង២កាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ តាមគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការរិតចំណងសាមគ្គីភាពជាមួយវៀតណាមឲ្យកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម