ខេត្តកំពង់ចាម: ប្រជាពលរដ្ឋកម្ពុជាក្នុងរង្វង់៨០ទៅ៩០% គឺជាអ្នកកាន់ព្រះពុទ្ធសាសនា ដោយមើលឃើញចំនួនច្រើនបែបនេះ ទើបពុទ្ធបរិស័ទជិតឆ្ងាយបានសម្រេចឯកច្ឆន្ធកសាងវត្តអង្គុយដីសេរីសុខា ហៅវត្តអង្គុញដី ដែលមានទីតាំងអង្គុញដី ឃុំក្រឡា ស្រុកកំពង់សៀម គិតរហូតមកដល់បច្ចុប្បន្ននេះគឺមានអាយុកាល១៣៤ឆ្នាំហើយ។ជាមួយនោះក៏បានឆ្លងកាត់នៅព្រះចៅអធិការវត្តជាច្រើន ព្រមទាំងបានកសាងសមិទ្ធផលនានាក្នុងពីរវត្តអារាមសម្រាប់ឲ្យពុទ្ធបរិស័ទគោរពប្រណិបត្តិតាមប្រពៃណី។
លោករ៉េត សារ៉ាត់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា: វត្តអង្គុញដីនេះគឺមានទំហំប្រមាណ៣១៤៥៦ម៉ែត្រការ៉េ និងដីត្រពាំងជាកម្មសិទ្ធិរបស់វត្តមានទំហំ៨២១៩៨ម៉ែត្រការ៉េដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៧អា ក្បែរទីតាំងផ្លូវចំណោត ហើយមានចម្ងាយប្រមាណ ១១គីឡូម៉ែត្រពីរួមខេត្តកំពង់ចាម។ ជាមួយនោះមានភូមិរហូតដល់១២ ដែលចំណុះឲ្យជើងវត្ត ក្នុងនោះរួមមាន ភូមិអង្គុញដី ភូមិថ្មី ភូមិទួលបេង ភូមិស្ដេចនន ភូមិត្រពាំងជ្រៃ ភូមិត្រពាំងត្រស់ ភូមិត្រពាំងថ្ម ភូមិត្រពាំងឬស្សី ភូមិអំពិលជ្រុំ ភូមិគងមហា ភូមិអណ្ដូងពោធីនិងភូមិត្រកួន។
លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបន្តថា លុះមកដល់ឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយសារសភាពការណ៍ស្រុកទេសឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ប៉ុល ពត សមិទ្ធផលក្នុងវត្តអង្គុញដីត្រូវបានវិនាសខ្ទេចខ្ទីរដោយបន្សល់ត្រឹមតែសាឡុងមួយខ្នងនិងឧបដ្ឋានសាលាហើយសមិទ្ធផលដែលខិតខំកសាងរួចបំផ្លាញគ្មានសល់ឡើយ។ក្រោយថ្ងៃ ៧មករាឆ្នាំ១៩៧៩ វត្តអារាមត្រូវបានរស់ឡើងវិញទូទាំង។ ព្រះរាជាណាចក្រកម្ពុជាតាមរយៈការគោរពប្រតិបត្រនិងជំនឿនិងសទ្ធាជ្រះថ្លា ពីសំណាក់ប្រជាពលរដ្ឋ។ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលវត្តអង្គុញដីត្រូវបានចាប់ផ្ដើមកសាងឡើងវិញ មានការគាំទ្រពីសំណាក់លោកយាយលោកតាចំណុះជើងវត្តក្រោមកម្លាំងមហាសាមគ្គីលះបង់ ដើម្បីឲ្យវត្តអារាមមួយនេះមានព្រះសង្ឃគង់អាស្រ័យនៅតាមពុទ្ធបញ្ញត្តិនិងពុទ្ធាអនុញ្ញាតិ។ដូចនេះចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្នមានព្រះចៅអធិការដឹកនាំ គ្រប់គ្រងមានព្រះនាមដូចខាងក្រោម
១.ព្រះនាមបានអនពីរឆ្នាំ១៩៨០ដល់ឆ្នាំ១៩៩៩ រៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តឡើងវិញ។
២.ព្រះនាមព្រាបកន ពីឆ្នាំ១៩៩៩ ដល់ ២០១២ កសាងឧបដ្ឋានសាលាកុដិឈើបាសាំងទឹករបងក្លោងទ្វារស្រះទឹកកុដិថ្មព្រះវិហារ
៣.ព្រះនាមព្រះលក្ខណវរញាណ ជា សន្ថាត ពីរឆ្នាំ២០១២ដល់បច្ចុប្បន្នកសាងបាននូវសមិទ្ធផលជាច្រើនក្នុងនោះមានមហាកុដិ កសាងដងទង់និងអំពូលសូឡា ចាក់បេតុងក្នុងវត្ត កសាងប្រាសាទតម្កល់រូបសំណាក់ កសាងកុដិឈើនិងថ្ម កសាងវច្ចកុដិ បាសាំងទឹករូបសំណាក់តំណាងបារមីវត្ត កញ្ចុះសម្រាប់ទទួលភ្ញៀវ។
សូមបញ្ជាក់ថា ឃុំក្រឡាគឺជាឃុំមួយក្នុងចំណោមឃុំទាំង១៥ របស់ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋរស់នៅប្រមាណ១១២១២នាក់ ក្នុងនោះស្រីមានចំនួន៥៦៧៦នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន៧១២៤នាក់ ថ្មើរហ្នឹងចំនួន២៧៤៩ គ្រួសារ។
លោកប្រធានមន្ទីរធម្មការនិងសាសនាបញ្ជាក់ថា នៅក្នុងស្រុកកំពង់សៀមទាំងមូលមានវត្តចំនួន៤៨និងអាស្រមចំនួន១ ក្នុងនោះវត្តធម្មយុទ្ធកន្និកាយមានចំនួន២វត្ត ព្រះសង្ឃសរុបចំនួន៦១៩អង្គ ភិក្ខុ១៨៣អង្គសាមណេរ៤៣៦អង្គ អាចារ្យ១៩៦នាក់។គណៈកម្មការ៧០៦ នាក់។ សាលាពុទ្ធិកបឋមសិក្សាមានចំនួនពីរកម្រង គឺសាលាពុទ្ធិកបឋមសិក្សាកម្រងហាន់ជ័យនិងសាលាពុទ្ធិករ។ បឋមសិក្សាកម្រងប៊ុនរ៉ានីហ៊ុនសែនទាំងពីរកម្រងនេះ មានសមណសាស្ត្រកំពុងសិក្សារៀនសូត្រចំនួន២៥៣អង្គ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២៤ សមិទ្ធផលនានានៅក្នុងទីអារាមនេះ ត្រូវបានសម្ពោធដោយប្រើប្រាស់ដែលកសាងបច្ច័យអស់ប្រមាណជាង២៤ម៉ឺនដុល្លារ ក្រោមការចូលរួមពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី