ខេត្តកំពង់ចាម: សូមនាំគ្នាថែរក្សាសមិទ្ធិផលដែលបានកសាងដោយស្នាដៃអភិបាលខេត្តជំនាន់មុន ឬអភិរក្សនិងត្រូវប្រឹងប្រែងកសាងថ្មីបន្ថែមទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាកខេត្ត នាព្រឹកថ្ងៃទី៨ មេសាឆ្នាំ២០២៤ ក្នុងឱកាសជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយធ្វើឡើងនៅផ្សារសន្និសីទសាលាខេត្ត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: តាំងពីពេលដែលប្រទេសកម្ពុជា បានបោះឆ្នោតជាលើកដំបូងក្នុងអំឡុងឆ្នាំ១៩៩៣ ក្រោយមកគឺមានការកែទម្រង់ប្រព័ន្ធច្បាប់ ដោយក្នុងនោះមានការងារមួយចំនួនត្រូវបានប្រគល់ ពីថ្នាក់លើមកដល់ថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍនៅសេដ្ឋារចនាសម្ព័ន្ធនានា។ ហើយមន្ត្រីដែលមានចំណេះដឹង ទទួលការបណ្ដុះបណ្ដាលនៅរាជធានីភ្នំពេញត្រូវយកចំណេះដឹង ដែលមានមកបណ្ដុះបណ្ដាលដល់មន្ត្រីក្រោមឱវាទ ដើម្បីឲ្យពួកគាត់មានចំណេះដឹងសម្រាប់យកទៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា នៅក្នុងជំហានដំបូងគឺយើងត្រូវតែកសាងមូលដ្ឋានគ្រឹះ ឲ្យបានរឹងមាំជាមុនសិនបន្ទាប់មកទើបថ្នាក់ដឹកនាំខេត្ត និងតម្លើងតួនាទីជាមួយនោះក៏នឹងមានការពិភាក្សា វាយតម្លៃពីក្រុមប្រឹក្សាខេត្តផងដែរ។ មន្ត្រីម្នាក់ៗត្រូវតែប្ដេជ្ញាប្រឹងប្រែងដោះស្រាយនូវបញ្ហាដែលមានគឺបញ្ហាតូចត្រូវតែបង្រួមឲ្យលែងមាន ហើយបញ្ហាធំត្រូវតែបង្រួមមកកាន់តិចតូចធ្វើយ៉ាងណា ឲ្យមានការទំនុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ អ្វីដែលទទួលបានគឺមានក្រុមប្រឹក្សាខេត្តចំនួន១០នាក់ ត្រូវបានសូមលាលែងដោយសារតែបញ្ហាសុខភាព។ ដូច្នេះមានតែយុវជនដែលជាសសទ្រង់ គឺនឹងត្រូវជ្រើសរើសមកជំនួសសំខាន់ គឺឲ្យម្នាក់ៗមានធនធានប្រកបដោយចំណេះដឹងជាមុនសិន។
មួយវិញទៀតយុវជននិងក្លាយជាអ្នកបន្តវេន គឺបុគ្គលនោះត្រូវតែមានចំណេះដឹងធនធានមនុស្ស ដែលពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ មន្ត្រីត្រូវតែពង្រឹងសេវាសាធារណៈ ឱ្យបានកាន់តែប្រសើរ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម ការងារនេះធ្វើជោគជ័យបានគឺអាស្រ័យទៅលើយើងម្នាក់ៗ មានចំណេះដឹងសម្រាប់ការអភិវឌ្ឍអង្គភាពនីមួយៗឲ្យមានការរីកចម្រើន។
កន្លងទៅក្រោមគេចសហការរវាងអាជ្ញាធរ និងសមត្ថកិច្ចគឺបានចុះបង្ក្រាបទីតាំងបើកល្បែង នៅតាមផ្សារនានាដោយគិតគូរពីអាជ្ញាប័ណ្ណ ទៅបើកល្បែងស៊ីសងដោយខុសច្បាប់ ជាក់ស្ដែងល្បែងដែលមាននៅក្បែរសាលារៀន និងពីវត្តអារាមត្រូវបានបង្ក្រាបគឺមិនឲ្យមាននោះទេ។ សូម្បីតែល្បែងដែលបើកស្របច្បាប់ក៏ត្រូវបានអាជ្ញាធរ ស្នើឲ្យបិទជាបណ្ដោះសន្ន។ រង់ចាំសេចក្តីជូនដំណឹងតាមក្រោយ ដែលរហូតមកដល់ពេលនេះកន្លែងដែលបិទនោះ មិនទាន់ត្រូវបានអនុញ្ញាតបើកឱ្យដំណើរការឡើងវិញនៅឡើយទេ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបន្ថែមថា កន្លងមកនៅក្រុងកំពង់ចាមមានការត្រួតពិនិត្យរកសារធាតុញៀន ពីមន្ត្រីបម្រើការងារអង្គភាពនានាជុំវិញខេត្តមិនមានឃើញនោះទេ។ ដូច្នេះការងារនេះនឹងត្រូវអនុវត្តនៅតាមបណ្ដាស្រុកទាំងអស់ ក្នុងខេត្តកំពង់ចាម ប្រយោជន៍ដើម្បីរកឲ្យឃើញតើមានមន្ត្រីណាម្នាក់ មានផ្ទុកនៅសារធាតុញៀនដែរឬទេ?
បន្ទាប់មកយើងនឹងត្រូវសួរនាំដល់មន្ត្រីនោះ ឲ្យបានដិតដល់ ដើម្បីរកមូលហេតុការពិត។ ដើម្បីចៀសវាងកុំឲ្យមានបញ្ហាណាមួយកើតឡើង ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សូមយើងទាំងអស់គ្នានៅឲ្យឆ្ងាយពីគ្រឿងញៀន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី