Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ី​ស្រាថ្នាំ ជាមួយគ្នា ទាស់​ពាក្យសម្ដី​បន្តិច​បន្តួច ទាញ​ដាវ​កាប់​លើ​ភាគី​ម្ខាង​ទៀត រយះ​ក្បាល​

spot_img

​ខេត្ត​ត្បូងឃ្មុំ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឱ្យដឹងថា​ ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ និង ៣០ នាទី មាន​ករណី​ហឹង្សា​ដោយយ​មាន​ស្ថាន​ទម្ងន់​ទោស​មួយ​កើតឡើង ត្រង់​ចំណុច​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​បង្ក​ដោយ​ឈ្មោះ ស៊ឹម វ៉ាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​ដាវ​មុខ​មុត​ស្រួច កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឃុន ខាន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា សន្លប់​បាត់ស្មារតី​ក្នុង​ថ្លុកឈាម​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ រួចរ​ត់គ​ចេក​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ដាវ ០១ ដើម នៅ​កន្លែងកើតហេតុ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​រំចេក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​ធ្វើ​ការពិនិត្យ និង​បន្ត​ធ្វើការ​ស្រាវជ្រា​ស្វែងរក​ចាប់ខ្លួន​ជនល្មើស រហូតដល់​ម៉ោង ១៨ និង ៣០ នាទី​ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​វាលស្រែ ស្ថិតនៅ​ភូមិ​មេ សរ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការសហការ​ជាមួយ​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹក​ជ្រៅ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​ទឹក​ជ្រៅ នៅ​ចំណុច​វាលស្រែ​លើ​ផ្លូវលំ ស្ថិតក្នុង​ភូមិ​មេសរ ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ហើយ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ធ្វើការ​សាកសួរ​ដើម្បី​កសាង​សុំណុំរឿង ។​

​បច្ចុប្បន្ន​ជនល្មើស​ឈ្មោះ ស៊ឹម វ៉ាត ភេទ​ប្រុស ត្រូវបាន​កម្លាំង​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគ​រប​ឡ​ស្រុក​មេមត់​កសាង​សំណុំរឿង ព្រមទាំង​វត្ថុតាង​ដាវ​មុខ​មុត​ស្រួច បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ផ្តន្ទាទោស​តាម​និតិ​វិធី ។​

​សូម​បញ្ជាក់​ជូន​ថា ៖ ចំពោះ​ជនរងគ្រោះ​បន្ទាប់ពី​រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×