Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស បានស្នើឱ្យភាគីនូវែលសេឡង់ ពិចារណាបង្កើនចំនួនអាហារូបករណ៍រយៈពេលវែង និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដល់យុវជន និងមន្រ្តីកម្ពុជា

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក Gary Ward ជា General Manager Engagement of Victoria University of Wellington នៃប្រទេសនូវែលសេឡង់ ដើម្បីពិភាក្សាអំពីការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់សម្រាប់កម្ពុជា ជាពិសេស កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្រ្តីកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់យុវជន និងមន្រ្តីកម្ពុជា ជាពិសេស វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ស្ថិតក្រោមកម្មវិធី ELTO ចាប់តាំងពីឆ្នាំ១៩៩៥ មក និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានយកចិត្តទុកខ្លាំង លើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាវិស័យអត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឱ្យភាគីនូវែលសេឡង់ ពិចារណាបង្កើនចំនួនអាហារូបករណ៍រយៈពេលវែង និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់យុវជន និងមន្រ្តីកម្ពុជា ជាពិសេស បន្ថែមវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីការទូតកម្ពុជា លើមុខជំនាញការចរចា ការនិយាយជាសាធារណៈ ការសរសេររបាយការណ៍ និងសេដ្ឋកិច្ចការទូតជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×