Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ បេសកកម្មរបស់យើងគឺ ពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលយើងមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការ នៃកំណើនគម្រោងអភិវឌ្ឍន៍

កណ្តាល៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានថ្លែងថា «បេសកកម្មរបស់យើងគឺ ពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលយើងមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការ នៃកំណើនគម្រោងអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច»។

ក្នុងឱកាសអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរស.ក.ដ កណ្តាល មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី នារសៀលថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបដល់អង្គពិធីអំពីសមិទ្ធផលធំៗ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានក្នុងអាណត្តិមុនៗ ជាពិសេសក្នុងអាណត្តិទី៦កន្លងទៅ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីយន្តការកែទម្រង់មួយចំនួន ដែលក្រសួងបានដាក់ចេញ ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជំរុញចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។

បន្ថែមពីលើ ការផ្តល់អនុសាសន៍ ដើម្បីជាការណែនាំដល់មន្រ្តីរាជការ និងបុគ្គលិក សម្រាប់យកទៅអនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ទីរ យកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបការយល់ដឹង ជុំវិញវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានរហ័ស គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារួមគ្នាលុបបំបាត់នូវព័ត៌មានមិនមានប្រភពច្បាស់លាស់ ពិសេស ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលហួសពីការពិត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×