…វាមានកម្លាំងបំផ្លាញដ៏ខ្លាំងក្លា តែពុំបញ្ចេញវិទ្យុសកម្មបង្កអន្តរាយយូរអង្វែង -នោះគឺ “អាវុធព្រះ” ដ៏កំពុលដែលយោធាអាកាសអាមេរិកបានសម្ងំលាក់ទុកតាំងពីសម័យសង្គ្រាមត្រជាក់។
ចាប់តាំងពីអាមេរិក និងសហភាពសូវៀតចាប់ផ្តើមការរត់ប្រនាំងស្រាវជ្រាវអវកាស ធ្វើឲ្យមានជម្លោះខ្លាំងឡើងៗ នៅឆ្នាំ ១៩៦៧ ប្រទេសចំនួន ១០៧ បានរួមគ្នាអនុម័ត និងចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិស្តីពីលំហអវកាស។ ខ្លឹមសារស្នូលគឺការហាមឃាត់កុំឲ្យបញ្ជូនអាវុធសម្លាប់មនុស្សរង្គាល (គីមីជីវសាស្ត្រ និងនុយក្លេអ៊ែរ) ទៅកាន់តារាវិថីរបស់ផែនដី ឬប្រើអាវុធប្រភេទនេះទៅក្រៅលំហអវកាស។ សន្ធិសញ្ញានេះបានទប់ស្កាត់ការរត់ប្រណាំងសព្វាវុធកំរិតអវកាស។ ប៉ុន្តែប្រទេសដែលសន្ធិសញ្ញានេះពុំនឹងស្មានដល់គឺអាវុធដែលអាមេរិកសម្ងំលាក់ទុកយ៉ាងសម្ងាត់បំផុតគឺ “អាវុធរបស់ព្រះ”។
អាវុធដែលមានម្លាំងបំផ្លាញគួរឲ្យកត់សម្គាល់ ដូចជាគ្រាប់បែកនុយក្លេអ៊ែរត្រូវបានគេផ្តើមចេញពីប្រភេទគ្រាប់បែក “ឆ្កែខ្ជិល”។ វាគ្រាន់តែជាបន្ទះដែកថែបក្រាសឃ្មិក ប្រវែងពុំដល់ ៥cm មានស្លាបនៅក្បាល ហើយវាពុំមានផ្ទុករំសេវទេ។ ការបំផ្លាញរបស់វាផ្តើមពីរយៈកម្ពស់ ដែលអាចម្លាក់ចុះ។ ឧទាហរណ៍បើវាត្រូវបានទម្លាក់ពីរយៈកម្ពស់ 1km នោះវាអាចឈានដល់ល្បឿនធ្លាក់ចុះ 800km/h ហើយទម្លុះបានបេតុងកម្រាស់ 23cm ។
គ្រោងការទម្លាក់ Thor របស់យោធាអាកាសអាមេរិក មានលក្ខណៈប្រតិបត្តិការទ្វារគ្រាប់បែកខាងលើ តែពុំមែនដូច្នេះទេ គឺជាបង្គោល Vonfram ប្រវែង 6m វិជ្ជមាត្រ 30cm ត្រូវបានទម្លាក់ចុះពីបរិយាកាស។ ជាមួយចម្ងាយរាប់ពាន់គីឡូម៉ែត្រ “ផ្លែរន្ទះ” នេះអាចមានល្បឿនកើនដល់ជាង ១០ដង ប្រៀបនឹងសំឡេង និងអាចទម្លុះចុះដីរាប់រយម៉ែត្រ និងបំផ្លាញបានលេណដ្ឋានរឹងមាំមួយក្នុងអំឡុងពេល ១៥នាទី ដោយការប៉ះទង្គិចនឹងគោលដៅនោះ “រន្ទះរបស់ព្រះ” នេះនឹងបង្កជាការផ្ទុះមានអាំងតង់ស៊ីតេប្រហាក់ប្រហែលនឹងអាវុធនុយក្លេអ៊ែរដែរ ទម្លុះចុះផែនដី។ សំខាន់នៃអាវុធនេះគឺវាពុំមានសាយភាយសារធាតុពុល (ពុំផ្ទុយសន្ធិសញ្ញា) ដល់មនុស្សទេ។
ភាពយន្ត G.I.Joe: Retaliation ដែលឆ្លុះបញ្ចាំងពីអានុភាពនៃអាវុធនេះ ព្រោះវាយកគ្រោងការ Thor ជាស្នូលខ្លឹមសារនៃរឿង
ទោះយ៉ាងណាដោយតម្លៃថ្លៃ គ្រានោះក្នុងការយកវាឡើងលំហរអាកាស និងទោះបីពេលនេះតម្លៃចុះថោក្តី ក៏អាវុធនេះនៅត្រូវការពេលវេលាបន្ថែមទៀតដើម្បីចលនាទៅដាក់ឲ្យប្រើប្រាស់បាន៕ សូយន