Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង ជំរុញឲ្យអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជា ឲ្យបានច្រើនដើម្បីឲ្យសេដ្ឋកិច្ច នៃប្រទេសទាំងពីរ មានភាពរីកចម្រើនបន្ថែមទៀត

spot_img

ភ្នំពេញ ៖ កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម ឲ្យមកវិនិយោគនៅប្រទេសកម្ពុជាឲ្យបានច្រើនបន្ថែម ពិសេសនៅរាជធានីភ្នំពេញ ដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានភាពរីកចម្រើនបន្ថែមទៀត។ នេះជាការលើកឡើង របស់ឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្ដម និងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គៀនយ៉ាង ចូលរួមជូនពរ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ វៀតណាមបានជួយរំដោះប្រទេសកម្ពុជាឲ្យចេញពីរបបប៉ុលពត ហើយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែកប្រទេសវៀតណាមក៏មានមានសេដ្ឋកិច្ចប្រសើរឡើងផងដែរ ។ កម្ពុជានិងវៀតណាម មានសាមគ្គីភាពគ្នារឹងមាំ ទោះក្នុងដំណាក់កាលណាក៏ដោយ ក៏នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូត។ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធភាពសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ យើងបានពួនជ្រុំសាមគ្គីភាពរវាងទីក្រុងទាំងពីរ កាន់តែមានភាពរឹងមាំ។ ជាធម្មតាប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ឲ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីម្តងៗ តែងតែចាត់ប្រតិភូឲ្យមកជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ ។
ឯកឧត្តម បានបន្តទៀតថា នេះពិតជាបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អ និងរឹងមាំរវាងប្រទេសទាំងពីរ។ យើងនឹងបន្តសាមគ្គីភាពរវាងប្រទេសទាំងពីរ ឲ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្តផ្សព្វផ្សាយឲ្យយុវជនជំនន់ ក្រោយបានដឹងនិងបន្តទំនាក់ទំនងជាប្រពៃណីល្អនេះ បន្តទៅថ្ងៃអនាគត ដ៏យូរអង្វែងទៀត។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា តាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគឺបន្តពួនជ្រុំ មិត្តភាព រិតចំណងសាមគ្គីភាពជាមួយវៀតណាម ឲ្យកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ាយ វាំង ហ្វិញ បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺដើម្បីបង្ហាញពីការពិការរិតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញ និងទីក្រុងគៀងយ៉ាង។ ជារៀងរាល់ឆ្នាំឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មី គឺប្រទេសទាំងពីរតែងចាត់ឱ្យប្រតិភូ ចុះសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

ឯកឧត្តម ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញឲ្យឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេចហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×