ខេត្តកំពង់ចាម÷ ស្ត្រីមេម៉ាយកូន០២អាយុ ៥៦ឆ្នាំម្នាក់ ដែលជាម្ចាស់ផ្ទះសំណាក់ យីហោ ភូមិច្រណោម ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានឃាតករវាយ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរំលោភជាក្រោយ ។
សូមបព្ជាក់ថា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង២៣និង១៥នាទី យប់ នៅចំណុចផ្ទះសំណាក់ យីហោផ្ទះសំណាក់ ភូមិច្រណោម ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណី ឃាតកម្ម,រំលោភសម្លាប់ បង្កឡើងដោយជនសង្ស័យ ឈ្មោះ អ៊ីម បឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើសកម្មភាព វាយដោយដៃ និងទាត់ជនរងគ្រោះត្រូវដងខ្លួន និងផ្ទៃមុខជាច្រើនកន្លែង និងបានយកដងអំបោស ធ្វើពីទីបមូលធ្វើពីដែកអ៊ីណុក ប្រវែងប្រហែល១ម៉ែត្រ វាយបន្ថែម មិនដឹងថាស្លាប់ឬសន្លប់ ហើយធ្វើសកម្មភាពរំលោភ រួចហេីយក៏លើកសពជនរងគ្រោះទំលាក់ចូលក្នុងអាងទឹកមុខផ្ទះ ។
ជនរងគ្រោះ ឈ្មោះ ស៊ាង ពៅ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ខាងលើ រស់នៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
មូលហេតុជនសង្ស័យ ខឹងជនរងគ្រោះ មិនជួលបន្ទប់អោយខ្លួនដេក ច្រើនដងមកហើយ ។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល កំពុងចំណាត់ការបន្តតាមនិតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






