Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ម៉ែន សំអន ៖ រណសិរ្ស កម្ពុជា ឡាវ វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្ត ពង្រឹង ពង្រីកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

spot_img

ប្រទេសឡាវ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរណសិរ្ស ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះគឺជាកិច្ចប្រជុំលើកទី ៥ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, គណ:កម្មាធិការមជ្ឈិម រណសិរ្សអភិវឌ្ឍនជាតិឡាវនិងគណ:កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម នៃ ដំណាក់កាល ២០២៤ ២០២៧។

នៅក្នុងកិច្ចប្រជុំនោះប្រទសទាំង៣ បានលើកឡើងអំពីវឌ្ឍន:ភាពរបស់រណសិរ្សនីមួយៗ និង បានចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាលជាទីបំផុត។

បន្ទាប់មកទៀតរណសិរ្សនៃប្រទសទាំង ៣ ក៏មានឯកភាពគ្នា និងចុះហត្ថលេខា លើ អនុស្សរណ:នៃយោគយល់គ្នាដំណាក់កាល ២០២៤ ២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិ ការ នៃប្រទេសទាំង៣ ដើម្បីជម្រុញការពង្រឹង និងពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការរបស់ប្រទេសទាំង ៣ កាន់តែទូលំទូលាយ រឹងមាំ ស្ថិតស្ថេរ គង់វង្សយូរអង្វែង ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×