Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ ណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

spot_img

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១០ មេសានេះ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ បានថ្លែងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព។ ក្នុងនោះឯកឧត្ដម អភិបាលបានធ្វើការណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ,ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូល របស់ខ្លួនឲ្យមានការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គីភ័យបើយើងមានការធ្វេសប្រហែស។

ឯកឧត្ដម បន្តថា ភ្លើងឆេះស្រួលតែពន្លត់ភ្លើងវាលំបាកដូច្នេះយើងត្រូវយកចិត្តទុកដាក់បង្ការជាមុន ពីគ្រោះអគ្គីភ័យកុំឲ្យកើតមាននៅពេលអាកាសធាតុ កំពុងក្តៅខ្លាំងត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត។ ឯកឧត្ដមឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរឿងណា ដែលកើតឡើងឲ្យទាន់ពេល ព្រោះរឿងតូចមួយអាចក្លាយជាអគ្គីភ័យបាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ឯកឧត្ដមមាន ចាន់យ៉ាដា និងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលទទួលការងារសន្តិសុខសណ្តាប់ធ្នាប់ បានលើកឡើងថា ពាក់ពន្ធ័នឹងសង្គ្រាន្តឆ្នាំនេះ យើងបានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧មេសា មុននឹងក្រោយបុណ្យចូលឆ្នាំ ។ សង្គ្រាន្តឆ្នាំនេះមានលក្ខណៈផុសផុលជាងរាល់ឆ្នាំ ។ ទាំងថ្នាក់រាជធានីភ្នំពេញ, ថ្នាក់ខណ្ឌ, សង្កាត់, សាលារៀន តាមវត្តអារាមក៏ដូចតាមក្រុមហ៊ុនឯកជននានា ដោយមានការរៀបចំផែនការយ៉ាងម៉ត់ចត់ រួមទាំងការពង្រឹងសន្តិសុខនៅតាមទីតាំងសប្បាយភាពនានា ពិសេសនៅរមណីយដ្ឋានវត្តភ្នំ, ការបង្កើតទីបញ្ជាការស្រាលតាមទីតាំងសប្បាយភាព។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការធ្វើការរួមគ្នា ដោយបែងចែកកម្លាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាព សប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ។

សូមបញ្ជាក់ថា៖ ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងលំអអំពូលភ្លើងចំរុះពណ៌ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយមានទាញព្រ័ត្រ, ចោលឈូង, បោះអង្គញ់ លាក់កន្សែងជាដើម។ នេះជាឆ្នាំទី១ អាណត្តិទី៧ ដែលដឹកនាំដោយសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×