Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយនិងរដ្ឋករ ធ្វើបច្ចុប្បន្នភាពបញ្ជីក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាត់ច្រកក្នុងការនាំចូលសាច់បង្កក

spot_img

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា នៅថ្ងៃទី១០ ខែ មេសាឆ្នាំ២០២៤ បានចេញលិខិតស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាត់ច្រកក្នុងការនាំចូលសាច់បង្កក។

យោងៈលិខិតលេខ ១១២៥/២៤ អគរ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្តីពីការកំណត់ក្រុមហ៊ុនមានលក្ខណះសម្បត្តិ គ្រប់គ្រាន់ និងមាត់ច្រកសម្រាប់ការនាំចូលមុខទំនិញសាច់បង្កក។

ឯកឧត្តមគុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) បានកំណត់ក្រុមហ៊ុនចំនួន ២០ ជាក្រុមហ៊ុន មានគុណវុឌ្ឍិក្នុងការនាំចូលសាច់បង្កក និងមាត់ច្រកចំនួន ០៥ សម្រាប់នាំចូលទំនិញនេះ។ បន្ទាប់ពីបានចុះធ្វើការពិនិត្យ ដល់ឃ្លាំងរក្សាសាច់បង្កកតាមសំណើថ្មីៗជាបន្តបន្ទាប់ពីធុរជនពាក់ព័ន្ធ អគរ សូមសម្រេចជាថ្មីដូចខាងក្រោម៖
កំណត់បន្ថែមក្រុមហ៊ុនចំនួន ២០ ជាក្រុមហ៊ុនមានគុណវឡិក្នុងការនាំចូលសាច់បង្កក ដែលធ្វើឱ្យចំនួន ក្រុមហ៊ុនមានគុណវុឌ្ឍិសរុបកើនឡើងដល់ ៤០ ក្រុមហ៊ុន ដូចមានក្នុងបញ្ជីជាឧបសម្ព័ន្ធនៃលិខិតនេះ កំណត់បន្ថែម“ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ” ជាមាត់ច្រកអាចនាំចូលមុខទំនិញសាច់បង្កកផង ដែលធ្វើឱ្យមាត់ច្រកសរុប រួមមាន៖ ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ, ច្រកទ្វារកំពង់ផែអន្តរជាតិ រាជធានីភ្នំពេញ,ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ច្រកទ្វារព្រំដែន អន្តរជាតិដូង និង ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

Cambodia has imposed a ban on the imports of frozen meat and meat products from India in further efforts to prevent the spread of COVID-19, Dreamstime
spot_img
×