Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងអភិវឌ្ឍន៍ Bay of Lights និងក្រុមហ៊ុន Ascott បានចាប់ដៃគូគ្នាដើម្បីកំណត់ស្តង់ដារថ្មីសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា

spot_img

[ព្រះសីហនុ ប្រទេសកម្ពុជា — ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤] ការបោះជំហ៊ានក្នុងការអភិវឌ្ឍន៍គម្រោង Bay of Lights ក្រុមហ៊ុន Canopy Sands Development (CSD) បានបង្កើតភាពជាដៃគូដ៏សំខាន់មួយជាមួយ The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីរបស់ CapitaLand Investment ។

កិច្ចសហការនេះផ្ដល់ឲ្យAscott នូវការគ្រប់គ្រងគម្រោង Summer Bay Beach Club & Cabins (Summer Bay) ក្រោមម៉ាកយីហោ Preference និង Oakwood Bay of Lights Sihanoukville ស្ថិតនៅក្នុងគម្រោង Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រទំហំ 934 ហិកតា ក្នុងគោលបំណងប្រែក្លាយវិស័យសេវាកម្មហិរញ្ញវត្ថុ និងទេសចរណ៍នៃក្រុងព្រះសីហនុ។

ពិធីចុះហត្ថលេខាជាផ្លូវការបានធ្វើឡើងនៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដែលទើបនឹងសាងសង់ថ្មីក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយកប្រតិបត្តិនៃ Ascott និង CSD ដែលបង្ហាញពីការប្ដេជ្ញាចិត្តទ្វេភាគីក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។

តាមរយៈសម្ព័ន្ធភាពនេះ Ascott និង CSD គ្រោងនឹងនាំម៉ាកយីហោសណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញមកកាន់គម្រោងអភិវឌ្ឍន៍ Bay of Lights ដែលមិនត្រឹមតែគាំទ្រដល់កំណើនភ្ញៀវទេសចរអន្តរជាតិនោះទេ ថែមទាំងជួយកំណត់ស្តង់ដារថ្មីនៃផ្នែកបដិសណ្ឋារកិច្ចរបស់ Summer Bay by Preference ទៀតផងដែរ។ យុទ្ធសាស្រ្តនេះត្រូវបានដាក់ចេញក្នុងគោលដៅពង្រីកវត្តមានសណ្ឋាគារអន្តរជាតិឲ្យកាន់តែរីកសាយនៅក្នុងតំបន់ ដើម្បីផ្តល់ជូននូវការស្នាក់នៅគ្រប់ជម្រើសសម្រាប់បំពេញរាល់តម្រូវការរបស់អតិថិជន។

លោក David Richard នាយកគ្រប់គ្រងនៃ  គម្រោងអភិវឌ្ឍន៍ Bay of Lights Entertainment for Summer Bay បានបង្ហាញសុទិដ្ឋិនិយមដោយបញ្ជាក់ថា “ភាពជាដៃគូជាមួយ Ascott នេះគឺឈរលើបន្ទាត់ស្របជាមួយចក្ខុវិស័យរបស់យើងក្នុងការលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងខេត្តព្រះសីហនុ។ យើងជឿជាក់ថា តាមរយៈការផ្តល់ជូនបទពិសោធលំដាប់ពិភពលោក និងគ្រប់ជម្រើសសម្រាប់រាល់តម្រូវការ  យើងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ គម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ដូចជាប្រទេសកម្ពុជា ក្នុងនាមជាជម្រើសគោលដៅឈានមុខគេមួយ»។

គោលបំណងរបស់ក្រុមហ៊ុនទាំងពីរក្រោមភាពជាដៃគូនេះ គឺការចែករំលែកចំណេះដឹងប្រកបដោយអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឱ្យគ្នាទៅវិញទៅមក។ ផ្អែកតាមប្រព័ន្ធគ្រប់គ្រងដ៏ទំនើប និងការយកចិត្តទុកដាក់របស់ Ascott ក្នុងការពង្រឹងសមត្ថភាពជំនាញរបស់ប្រជាជនក្នុងសហគមន៍ នឹងអនុញ្ញាតឲ្យកិច្ចសហការនេះបន្តឆ្ពោះទៅសម្រេចគោលដៅរួមក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ Bay of Lights បន្ថែមទៀត ក៏ដូចជាលើកមុខមាត់ខេត្តព្រះសីហនុ ព្រមទាំងផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដែលពេញនិយមដល់មនុស្សរាប់លាននាក់ តាមរយៈកម្មវិធីសមាជិកជុំវិញពិភពលោករបស់ Ascott។

“យើងមានសេចក្តីរំភើបរីករាយដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ គម្រោងអភិវឌ្ឍន៍ Bay of Lights ។ តាមរយៈការរួមបញ្ចូលគ្នានៃជំនាញជាក់លាក់របស់យើងនៅក្នុងវិស័យបដិសណ្ឋារកិច្ច ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏រឹងមាំរបស់ CSD យើងកំពុងបង្កើតបទពិសោធដែលមិនអាចប្រៀបផ្ទឹមបានដែលនឹងកំណត់ស្តង់ដារថ្មីនៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា” ។ នេះបើតាមអ្នកនាំពាក្យរបស់ លោក David Cumming អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់នៃប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា នៃក្រុមហ៊ុន The Ascott Limited។

ក្នុងការពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងនេះ កិច្ចព្រមព្រៀងបានគូសបញ្ជាក់អំពីផែនការពង្រីកសេវាកម្មស្នាក់នៅ សណ្ឋាគារ វីឡា រីសត និងផែនការក្នុងការអភិវឌ្ឍលើប្រភេទលំនៅឋានយីហោប្រណីត ដែលរចនាឡើងសម្រាប់អភិជនលំដាប់កំពូល ដែលនឹងជួយលើកកម្ពស់បទពិសោធនៃការស្នាក់នៅដ៏ប្រណិតក្នុងតំបន់។

លើសពីការពង្រីកខ្លួនរបស់ Ascott មកទឹកដីកម្ពុជា ភាពជាដៃគូនេះក៏បង្ហាញពីជំនឿរួមគ្នាលើទីផ្សារកម្ពុជា ព្រមទាំងជាសក្ខីភាពនៃការជឿជាក់លើចក្ខុវិស័យរបស់គម្រោងគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងការក្លាយខ្លួនទៅជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិដ៏លេចធ្លោមួយផងដែរ៕

Media Contact (Regional):Media Contact (Cambodia Only):
Anani SongAngkearith Nop
Deputy Director, Public RelationsSenior Executive, Public Relations
anani.song@thebayoflights.comangkearith.nop@thebayoflights.com
spot_img
×