Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋភិបាលកម្ពុជា ចេញសេចក្តីសម្រេច ស្តីពី ការកំណត់គោលការណ៍គ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានខ្សាច់

spot_img

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឃើញអនុក្រឹត្យលេខ១៣៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល និង យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល សម្រេច៖
ប្រការ១ ៖ ត្រូវបានប្រគល់ភារកិច្ចជូនក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណនិងទទួលខុសត្រូវ គ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ការ ចេញអាជ្ញាបណ្ណ។ រាល់អាជ្ញាបណ្ណទាំងអស់ ក្រសួងរ៉ែ និងថាមពលត្រូវចម្លងជូនក្រសួង ស្ថាប័ន ពាក់ព័ន្ធ។

ប្រការ២ ៖ការផ្តល់អាជ្ញាបណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទ ត្រូវអនុវត្តចំពោះតំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងផ្អែកតាមលទ្ធផលវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
ប្រការ៣ ៖ ក្រសួងធនធានទឹក និងឧតុនិយម ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ត្រូវកំណត់តំបន់ ធនធានខ្សាច់ជា ៣(បី)តំបន់ ដោយផ្អែកលើលទ្ធផលនៃការសិក្សាលើជលវិទ្យានិងជលគតិ ដូចខាងក្រោម៖ ១- តំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម។
២- តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាតតាមការស្នើសុំពិសេស។ ៣- តំបន់ដែលពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម។
តំបន់ទាំង៣(បី)ខាងលើ ត្រូវមាននិយាមការឱ្យបានច្បាស់លាស់។

ប្រការ៤ ៖ ក្រសួងបរិស្ថាន ត្រូវធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយមានការចូលរួមពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើឡើងដោយគោរពតាមបទដ្ឋានបច្ចេកទេស និងត្រូវកំណត់ រយៈពេលអតិបរមានៃការផ្តល់សេវានិងតម្លៃសេវាឱ្យបានសមរម្យ។
ប្រការ៥ ៖ អាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ ត្រូវមានសុពលភាពកំណត់រយៈពេល២(ពីរ)ឆ្នាំ និងពុំអនុញ្ញាតឱ្យចេញ អាជ្ញាបណ្ណបណ្តោះអាសន្ន ជាដាច់ខាត។
ប្រការ៦ ៖ ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំឱ្យមានយន្តការចែករំលែកព័ត៌មាន និងយន្តការឆ្លើយតបបន្ទាន់ចំពោះ ការរកឃើញការបូមខ្សាច់អនាធិបតេយ្យ ខុសពេលវេលា និងខុសពីការកំណត់ក្នុងអាជ្ញាបណ្ណ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ អាច់រាយការណ៍អំពីការបូមខ្សាច់ អនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពលគ្រប់ពេលវេលា។
ប្រការ៧ ៖ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ អនុវត្តភារកិច្ចរបស់ខ្លួន ក្នុងការត្រួតពិនិត្យនិងតាមដានការ ធ្វើអាជីវកម្មធនធានខ្សាច់។ ក្នុងករណីមានភាពអនាធិបតេយ្យឬការបូមីខ្សាច់ខុសបច្ចេកទេស គណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ ផ្តល់អនុសាសន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីក្រសួងរ៉ែ និងថាមពល ចាត់វិធានការ ជាបន្ទាន់។
ប្រការ៨ ៖ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ២០ សសរ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកំណត់ គោលការណ៍ធ្វើអាជីវកម្មខ្សាច់ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជា
និរាករណ៍។
ប្រការ៩ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុន៏យម រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដី សម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×