Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ សូត្រមន្តរាប់បាត្រព្រះសង្ឃ៦៨អង្គ អបអរសាទរទេវតា ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៣មេសាខាងមុខនេះ

spot_img

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ្រឹស្ត សករាជ ២០២៤រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវីជាបុត្រីទី៧របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់នាវេលាម៉ោង២២និង២៤នាទីថ្ងៃទី១៣មេសាឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មីដើម្បីបណ្តេញគ្រោះចង្រៃ ឧបទ្រពផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។

នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឆ្នាំទី១ ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៏លើគ្រប់វិស័យជាពិសេសការអភិវឌ្ឍ នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរត្រូវបានរៀបចំឲ្យមានភាពអធិកអធមកាន់តែផុលផុស និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋតាមរយៈការរៀបចំឲ្យមានសង្គ្រាន្តនៅគ្រប់ទីកន្លែងតាំងសង្គ្រាន្តវត្តភ្នំ ក៏ដូចសង្គ្រាន្តតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយយ៉ាងរីករាយ។

បច្ចុប្បន្ននេះក្រោមការដឹកនាំអភិវឌ្ឍន៍ដោយឯកឧត្ដឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យការអភិវឌ្ឍន៍ទីក្រុងបោះជំហានទៅមុខ ហួសពីការស្មាន។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹង ពីការហាមឃាត់ មិនអនុញ្ញាតិឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ នឹងត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គីភ័យការ បើកបរត្រូវគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ បានគិតគូទៅលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបសាធារណៈ ក្នុងរាជធានីភ្នំពេញរួមទាំងលើកកំពស់ការប្រុងប្រយ័ត្នពីគ្រោះអគ្គីភ័យផងដែរ ធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដំណើរការទៅដោយក្តីសប្បាយរីករាយ និងសុំពរជ័យពីទេវតាឆ្នាំថ្មីព្រះនាមហោធរទេវី សម្រាប់ឆ្នាំថ្មីនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×