Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ស្នើឱ្យក្រុមហ៊ុនខ្មែរហ្វេសមើល បង្កើនកិច្ចសហការឱ្យកាន់តែជិត ស្និទ្ធជាមួយក្រសួងកសិកម្ម ក្នុងការស្រាវជ្រាវ និងផ្តល់ បច្ចេកទេសបង្កាត់ពូជគោយកទឹកដោះ ដែលស៊ាំទៅនឹងអាកាសធាតុ និងជំងឺ

តាកែវ ៖ បើតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលខេត្តតាកែវ និងអាជ្ញាធរមូល- ដ្ឋាន ត្រូវបន្តផ្តល់កិច្ចសហការល្អ និងជួយសម្របសម្រួលដល់ ក្រុមហ៊ុនខ្មែរ ហ្វេសមើល ក្នុងដំណើរការខ្សែច្រវាក់ផលិតកម្មចិញ្ចឹមគោយកទឹកដោះ និង ផលិតផលទឹកដោះគោ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម, ផលិតភាព និង ភាព ប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា និង ការនាំចេញ ។

សម្តេចធិបតី លើកទឹកចិត្តដល់ ក្រុមហ៊ុនខ្មែរហ្វេសមើល ពិនិត្យលទ្ធភាពពង្រឹង និងពង្រីកសមត្ថភាពផលិតកម្ម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការក្នុង ស្រុក និងរួមចំណែកដល់ការធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ, ព្រម ទាំងត្រូវបន្តពង្រឹងគុណភាព និងអនាម័យ ដើម្បីរក្សាបាននូវទំនុកចិត្ត និងការជឿ- ជាក់ពីអតិថិជន ឱ្យបានកាន់តែទូលំទូលាយ ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ មេសា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មើល ត្រូវពិនិត្យលទ្ធភាពបង្កើនដំណាំចំណីសត្វ ដោយ សហការក្នុងភាពជាដៃគូជាមួយកសិករ និងសហគមន៍ជុំវិញកសិដ្ឋាន តាមរយៈ យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រោមកិច្ចសម្របសម្រួលពី ក្រសួងកសិកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាល-ខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ដោយ ក្រុមហ៊ុនត្រូវផ្តល់ពូជ ចំណេះដឹង និងជំនាញបច្ចេកទេសនៃការចិញ្ចឹម ដើម្បីផ្តល់ ឱកាសឱ្យកសិករចូលរួមចិញ្ចឹមគោទឹកដោះជាលក្ខណៈសហគមន៍ ឬជាសហគ្រិនសំដៅបង្កើនប្រាក់ចំណូលកាន់តែប្រសើរជូនបងប្អូនកសិករ ។

សម្តេចធិបតី ស្នើឱ្យ ក្រុមហ៊ុនខ្មែរហ្វេសមើល បង្កើនកិច្ចសហការឱ្យកាន់តែជិត ស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការស្រាវជ្រាវ និងផ្តល់ បច្ចេកទេសបង្កាត់ពូជគោយកទឹកដោះ ដែលស៊ាំទៅនឹងអាកាសធាតុ និង ជំងឺ, ផ្តល់ទិន្នផលទឹកដោះគោខ្ពស់ និងឈានទៅបង្កើតពូជគោយកទឹកដោះរបស់ កម្ពុជាឱ្យបានច្រើននាពេលអនាគត ។

សម្តេចធិបតី លើកទឹកចិត្តឱ្យ ក្រុមហ៊ុនខ្មែរហ្វេសមើល បង្កើនកិច្ចសហការល្អ ជាមួយគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង ៣ ក្រោមឱវាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតមកហាត់ការ និងពិនិត្យ លទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមឱ្យទៅរៀនជំនាញបន្ថែមនៅបរទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាពិសេសនៅប្រទេសអ៊ីស្រាអែល ដែលមានកម្មវិធីហាត់ការស្រាប់ជាមួយ គ្រឹះស្ថានអប់រំកសិកម្មទាំង៣ ដើម្បីចូលរួមកសាងធនធានមនុស្ស, ម៉្យាង, សម្រាប់ បង្កើនផលិតភាពរបស់ក្រុមហ៊ុន និង, ម៉្យាងទៀត, សម្រាប់ជំរុញសន្ទុះនៃការ អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យមានភាពប្រកួតប្រជែងខ្ពស់ ។

កសិដ្ឋានចិញ្ចឹមគោទឹកដោះនៅកម្ពុជា រួមទាំងក្រុមហ៊ុន ខ្មែរហ្វេសមើល គួរពិនិត្យ លទ្ធភាព និងសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់ទឹក ដោះគោស្រស់ ដែលជាអាហារូបត្ថម្ភបំប៉នសុខភាព និងបង្កើនប្រាជ្ញា សម្រាប់ សិស្សានុសិស្ស ក្នុងតម្លៃសមរម្យ នៅតាមសាលារៀន។ ជាក់ស្តែង, ចាប់ពីដើមឆ្នាំ ២០២៣ រហូតដល់បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោទឹកដោះអូម៉ បាន និងកំពុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងការផ្តល់ទឹក ដោះគោស្រស់ខ្លះដោយឥតគិតថ្លៃ ជូនដល់កុមារ និងនិស្សិតក្រីក្រនៅរាជធានី ភ្នំពេញចំនួនជិត ២០០០ នាក់ ជាអាហាររូបត្ថម្ភបំប៉នសុខភាព និងប្រាជ្ញាបន្ថែម ដែលនេះ គឺជាការរួមចំណែកគាំទ្រដល់សុខុមាលភាពកុមារ, យុវជន និងដល់ការ គាំពារសង្គម ។

សម្តេចធិបតី អំពាវនាវដល់ វិស័យឯកជន ពិសេសគ្រប់អាជីវកម្មដែលប្រើប្រាស់ផលិតផលទឹកដោះគោ ដើម្បីផលិតផលិតផលសម្រេចជូនអតិថិជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគាំទ្រផលិតផលទឹកដោះគោស្រស់ផលិតក្នុងស្រុក និងផលិតផល ផលិតក្នុងស្រុកដទៃទៀតផលិតផល ផលិតក្នុងស្រុក ដទៃទៀត ដើម្បីជួយលើកកម្ពស់ផលិតផលកសិកម្ម និងវិស័យម្ហូបអាហារនៅកម្ពុជាឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×