Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិនខ្មែររៀបចំពិធីបិទបញ្ចប់វគ្គសិក្សា និងផ្តល់រង្វាន់លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមចំនួន៥ សម្រាប់កម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម (Khmer Enterprise SME Fundraising Program Graduation Ceremony)

ជាមួយនឹងការបញ្ចប់វគ្គទី២ នៃកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម សហគ្រិនខ្មែរ បានរៀបចំពិធីបិទបញ្ចប់វគ្គសិក្សារ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមចំនួន៥ ក្នុងចំណោម៣០ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

កម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម មានគោលបំណងលើកកំពស់សមត្ថភាព ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យម ក្នុងការកៀរគរថវិកាពីខាងក្រៅ ដោយការកសាងជំនាញ ចំណេះដឹង និងសមត្ថភាព និងបង្កើតបណ្តាញជាមួយវិនិយោគិន និងធនាគារិក។ កម្មវិធីនេះក៏កំណត់ និងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល​​និងត្រូវបានលើកទឹកចិត្តដែលពួកគេបានជម្នះបញ្ហាប្រឈមក្នុងការពង្រីកប្រតិបត្ដិការអាជីវកម្មរបស់ពួកគេដោយប្រើប្រាស់ហិរញ្ញប្បទានពីខាងក្រៅ។

 សហគ្រាសធុនតូច និងមធ្យមដែលបានជ្រើសរើសបានទទួលការបណ្តុះបណ្តាលស៊ីជម្រៅនិងបានទទួល ការណែនាំផ្ទាល់ និងការគាំទ្រការប្រឹក្សាកម្រិតខ្ពស់ពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ដំណើរការកៀរគរថវិការបស់ពួកគេ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា “កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទទួលបានហិរញ្ញប្បទានពាណិជ្ជកម្ម បន្ថែមពីលើការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលជាការធានានិរន្តរភាពនៃយន្តការគាំទ្ររបស់ របស់សហគ្រិនខ្មែរ”។

លោកក៏បានបន្ថែមថា សហគ្រិនខ្មែរ គឺធ្វើការគាំទ្រ​ និងអភិវឌ្ឍដល់ប្រព័ន្ធអេកូឡូស៊ីវិនិយោគដ៏រស់រវើក ហើយកម្មវិធីនេះនឹងបង្កើនចំនួនក្រុមហ៊ុនដែលអាចមានសម្ថតភាពក្នុងការទទួលបានការវិនិយោគ ហើយកម្មវិធីនេះនឹងក្លាយជាជាប្រព័ន្ធ តភ្ជាប់ និងបង្កើនឱកាសវិនិយោគ រវាងសហគ្រាសធុនតូច និងមធ្យម ជាមួយអ្នកវិនិយោគ និងធនាគារ។

សហគ្រិនខ្មែរ សូមថ្លែងអំណរគុណដល់ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK, ADB, ធនាគារ Wing  និង ធនាគារSME សម្រាប់មូលនិធិឧបត្ថម្ភរបស់ពួកគេ។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដ៏រឹងមាំ ដោយផ្តោតលើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ។

×