Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលលស្រុកមោងឫស្សី ឃាត់ខ្លួនយុវជន២នាក់ រំលោភបូកលើយុវតីម្នាក់

spot_img

ខេត្តបាត់ដំបង៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរំលោភបូកលើយុវតីម្នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង២១និង៣០នាទី នៅត្រង់ចំណុចកម្ពោតព្រៃ ស្ថិតក្នុងក្រុមទី២ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី រំលោភសេពសន្ថវ:បូក មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យ២នាក់ ១.ឈ្មោះ ឈឿន ណាត ហៅព្រីង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២.ឈ្មោះ ធឿន ធឿនថៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរុណ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ ដ-ស-ម ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយបានរំលោភម្នាក់ម្ដងៗ រហូតបានសម្រេចម្នាក់០១លើក (ដោយជនរងគ្រោះឲ្យជនល្មើស០២នាក់ ជូនទៅផ្ទះមកពីកម្មវិធីបុណ្យសង្ក្រាន) ។

ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១ និង៣០នាទីព្រឹក កំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ១.ឈ្មោះ ឈឿន ណាត ហៅព្រីង ភេទប្រុស អាយុ២១ឆ្នាំ និង២.ឈ្មោះ ធឿន ធឿនថៃ ភេទប្រុស អាយុ២០ឆ្នាំ ឃាត់ខ្លួននៅលំដ្ឋានជនសង្ស័យទាំង២នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សីកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×