Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគី

spot_img

រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កា ជាមួយ ឯកឧត្តម អ៊ីហ្គារ៍ ត្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរដ៏ស្មោះក្នុងឱកាស ប្រារព្ធខួបលើកទី៧៤ នៃទិវាអឺរ៉ុប នាពេលខាងមុខ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សហភាពអឺរ៉ុប និងដៃគូ សម្រាប់ការគាំទ្រដ៏ថ្លៃថ្លាអស់រយៈពេលជាង៣០ឆ្នាំកន្លងមកដែលបានរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុបបានរីកចម្រើនយ៉ាង រឹងមាំ ដោយផ្អែកលើភាពជាដៃគូយូរអង្វែង មានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមេសា នៅទីក្រុងព្រុចសែល នឹងផ្តល់នូវ កាលានុវត្តភាពដ៏ល្អសម្រាប់ក្រុមការងារកម្ពុជា និងសហភាពអឺរ៉ុប ធ្វើការពិភាក្សាប្រកបដោយការស្ថាបនា សំដៅពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពល រួមមាន៖ ពាណិជ្ជកម្ម និង ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការប្តេជ្ញាចិត្តក្នុងការ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ហើយក៏បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើប្រធានបទសំ ខាន់ៗពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួមផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×