Tuesday, April 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង និងលោកជំទាវ ដឹកនាំការលេងល្បែង ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំថ្ងៃទី២

spot_img

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ ជាអភិបាលរង និងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំការលេងល្បែង ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ ។
ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ ធ្វើពីឫស្សីតំណាងឲ្យរោង និងមានកន្លែងតាំងពិព័រណ៍ផងដែរ។

ក្នុងឱកាសនោះ ដែរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទស្សនាតាមទីតាំងស្តង់ទំនិញជាច្រើន រួមមាន របាំត្រុដ ការពូនភ្នំខ្សាច់ ទាញព្រ័ត្រ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានកម្មវិធីកម្សាន្តជាច្រើន នឹងត្រូវរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដែលមានដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានរៀបចំកម្មវិធីវប្បធម៌ ប្រពៃណី ដែរ ដូចជាពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្រ្តីបុរាណ-សម័យ និងការរាំកម្សាន្ត។

គួរបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញបង្កើតសង្គ្រាន្តវត្តភ្នំ រួមទាំងមានការតុបតែងលំអរជុំវិញរមណីដ្ឋានវត្តភ្នំ ,តាមដងវិថី, មហាវិថីនិងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យិមានការលេងល្បែងរបាំប្រជាប្រិយ៏ខ្មែរ ច្រើនទំរង់ ការប្រគុំតន្រ្តីរួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានយ៉ាងល្អស្របតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធ៏មជាតិដ៏ល្អផូរផង់,ការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញ ។

ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យិឃើញពីស្មារតីសាមគ្គី ភាព មិត្តភាពរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផល នានាដែលរដ្ឋបាលរាជធានីភ្នំពេញរួមជាមួយប្រជាពលរដ្ឋបានកសាងឡើងក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់,ការលើកកំពស់សោភណ្ឌភាពបរិស្ថានរាជធានីភ្នំពេញផងដែរ។
ទន្ទឹមនឹងការរៀបចំអោយមានការលេងល្បែងប្រជាប្រិយ៏មានទាញព្រ័ត្រ,លោតបាវ,ចោលឈូង,បោះអង្គញ់,លាក់កន្សែងនិងរាំលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៍ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។

ជាមួយគ្នានោះដែរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ ប្រជាពលរដ្ឋយើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គ មាហាសេនាបតីតេជោហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧នៃរដ្ឋសភា ដែលបានធ្វើឲ្យកម្ពុជាបោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×