Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឱកាសចូលឆ្នាំថ្មី៤ថ្ងៃនេះ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន៣សែននាក់

ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែននាក់ដោយគិតចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៦មេសាឆ្នាំ២០២៤។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានឱ្យដឹងនៅនៅព្រឹកថ្ងៃទី១៧មេសានេះថា៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆសក័ ព.ស២៥៦៨ គ.ស២០២៤ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែននាក់ ក្នុងនោះសម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមចូលឆ្នាំខ្មែរប្រពៃណីជាតិជាង ២៣ម៉ឺននាក់ថ្ងៃទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃទី៣ ប្រមាណ៣០ម៉ឺននាក់និងថ្ងៃទី១៦មេសា ដែលជាថ្ងៃចុងក្រោយគឺចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់ចំនួន៥២ម៉ឺននាក់។
បើសរុបទាំង៤ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែននាក់។

ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរកូន ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×