Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលឆ្នាំបីថ្ងៃ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ភ្ញៀវជាតិនិងអន្តរជាតិ មកលេងច្រើនជាងគេទូទាំងប្រទេស

spot_img

ខេត្តកំពង់ចាម: ក្រោមការរៀបចំយ៉ាងដិតដល់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តដោយរៀបចំសង្ក្រាន្តសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលបីថ្ងៃដោយចាប់ពីថ្ងៃទី១៣ដល់១៥មេសាឆ្នាំ ២០២៤គឺនៅតាមបណ្ដាអង្គភាពវត្តអារាម ត្រូវបានគណៈកម្មការវត្តរៀបចំដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ មកលេងកំសាន្តបានយ៉ាងច្រើនកុះករ ដែលមានរហូតដល់ចំនួន ៣.៤៣១.២២៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៣៥៦នាក់។បើប្រៀបធៀបតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេសគឺខេត្តកំពង់ចាម មានភាពលេចធ្លោជាងគេជាប់ចំណាត់ថ្នាក់លេខមួយ នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តរួមទាំងស្ថាប័នពាក់ព័ន្ធ សម្រាប់បញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់វិញក៏មានភាពល្អប្រសើរផងដែរ។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងនារសៀលថ្ងៃទី១៦មេសាថា: ពីមួយឆ្នាំទៅមួយឆ្នាំក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្តអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងនោះឲ្យមានលេងល្បែងប្រជាស្ត្រីដូចជាបងអង្គុញចោលឈូង ទាញព្រាត់ វាយក្អមឡើងសសរខ្លាញ់…គឺកាន់តែមានភាពប្លែកៗរាល់ឆ្នាំតែម្ដង។ ប្រយោជន៍ដើម្បីបង្កើតនូវបរិយាកាសនិងភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមនិងភ្ញៀវជាតិអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកំពង់ចាមបង្កើតនូវភាពសប្បាយរីករាយព្រមទាំងបង្ហាញពីប្រពៃណីទៅកាន់ជនបរទេសផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍បន្តថា ជាក់ស្ដែងមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើផេក បណ្ដាញសង្គម ព្រមទាំងព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាក្រៅខេត្តបានយល់ដឹងជ្រួតជ្រាបនិងត្រៀមលក្ខណៈសម្បត្តិនាំគ្នាមកលេងកម្សាន្ត។ជាមួយនោះនៅតាមរមណីយដ្ឋាននានាដូចជា ព្រះអង្គគុហ៏ ភ្នំហាន់ជ័យ ឆ្នេរខ្សាច់កោះប៉ែន ប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រីទឹកឆា ព្រមទាំងតំបន់កែច្នៃផ្សេងៗមួយចំនួនទៀតត្រូវបានបង្កើនការយកចិត្តទុកដាក់។ ដោយមានប្រជាការពារកម្លាំងនគរបាល ទាហានអាវុធហត្ថ ត្រូវបានដាក់ពង្រាយគ្រប់ទីកន្លែងទាំងអស់ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តលេងនៅតាមតំបន់ណាមួយ។ ដោយសារតែមានភាពឈ្លាសវៃនិងការដឹកនាំល្អពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តគឺមានការរៀបចំបានល្អដោយទាក់ទាញបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តដែលមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តកំពង់ចាមក្នុងនោះមាន ត្បូងឃ្មុំ ព្រៃវែង កណ្ដាល…បាននាំគ្នាធ្វើដំណើរតាមម៉ូតូនិងរថយន្តមកលេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរលើទឹកដីខេត្តកំពង់ចាម បានច្រើនកុះករ។ពិសេសដោយមានការរៀបចំនៅទីលានមុខសាលាខេត្តគឺបានទាក់ទាញយុវជនយុវនារីមកពីគ្រប់ទិសទីលេងកម្សាន្តដោយមានបាញ់ទឹកដើម្បីឲ្យមានភាពត្រជាក់ត្រជុំស្របពេលដែលអាកាសធាតុកំពុងតែក្តៅ ហើយនៅតាមដងផ្លូវក៏មានដាក់ពាងទឹកសម្រាប់ឱ្យប្រជាពលរដ្ឋដងទឹកជះកំសាន្តលេងសប្បាយឯកម្លាំងសមត្ថកិច្ចវិញគឺបានខិតខំពង្រឹងការពារសន្តិសុខយ៉ាងដិតដល់ទៀតផង។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ ១៥មេសាឆ្នាំ២០២៤ ភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន្តលេងលើទឹកដីខេត្តកំពង់ចាម មានរហូតដល់ជាងបីលាននាក់ឯណោះ បើប្រៀបធៀបជាមួយបណ្ដាខេត្តរាជធានីទូទាំងប្រទេសកម្ពុជាគឺខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ ១នេះគឺជាមោទនភាពរបស់ខេត្តកំពង់ចាមក្រោមការរៀបចំអភិបាលខេតបានល្អ ។ ព្រោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៣ កន្លងទៅអាជ្ញាថូខេត្តបានសន្យានិងរៀបចំ។ សង្ក្រាន្តឆ្នាំថ្មី២០២៤ ឱ្យបានធំហ្នឹងទូលំទូលាយគ្រប់ស្រុកក្រុងតែម្ដង។ ក្នុងនាមមន្ទីរទេសចរណ៍ខេត្តក៏ដូចជាកម្លាំងសមត្ថកិច្ចក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្តនិងក្រៅខេត្តដែលមកលេងកម្សាន្តនៅកំពង់ចាមដោយពួកគាត់ម្នាក់ៗមានការយល់ដឹងច្រើនគឺពេលដែលមានបញ្ហាកើតឡើងបន្តិចបន្តួចគឺចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដោយឈរនៅលើគោលការណ៍សាមគ្គីភាពដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរនិងសាសនា៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×