Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចុះទៅចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់ក្មេងស្រី រំលោភក្នុងបន្ទប់ដេក

spot_img

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអានីតិជនអាយុ៦ឆ្នាំ ខណៈក្រុមគ្រួសារឪពុកម្តាយជាប់រវល់កម្សាន្តសប្បាយរីករាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ បង្ហោះផ្សព្វផ្សាយជាសាធារណៈថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម្តាយជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិ ការដ្ឋាននគរបាលខណ្ឌសែនសុខ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងនោះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅលោកអធិការនិងលោកអធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ ឲ្យប្រើ ប្រាស់កម្លាំងជំនាញចុះទៅធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីវែកមុខជនអគតិ ដែលមានគំនិតព្រៃផ្សៃប៉ុនប៉ងរំលោភសេពសន្ទវៈលើក្មេងស្រីជាអនីតិជន ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ។

ដោយមានការដឹកនាំកម្លាំងពីលោកអធិការរង (មេសា០៥) ក៏បានទៅធ្វើការឡោមព័ទលំនៅឋានរបស់ជនសង្ស័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបឃាត់ខ្លួនជនអគតិរូបនោះតែម្តងទៅ ។

ជនសង្ស័យមាន ឈ្មោះ ម៉ៅ ហេង ភេទប្រុស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនជនសង្ស័យយោងតាមពាក្យបណ្តឹងរបស់អាព្យាបាលជនរងគ្រោះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×