Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិនខ្មែរ និងអេនធើប្រាយវិហ្សិនអាខេដេមីបានសហការរៀបចំកម្មវិធីបើកសម្ពោធ “ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤” នៅខេត្តសៀមរាប

spot_img

ការជួបជុំរវាងមិត្តសហគ្រិននៅក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិនឆ្នាំ២០២៤ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប​​​

នៅដើមខែមេសា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងតួនាទីជាស្ថាប័នគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព  ក្នុងភាពជាដៃគូជាមួយ អេនធើប្រាយវិហ្សិនអាខេដេមី ដែលជាមជ្ឈមណ្ឌលកសាងវិជ្ជាជីវៈ និងសមត្ថភាពសហគ្រិន បានរៀបចំកម្មវិធីសម្ពោធ “ក្លឹបមិត្ដសហគ្រិនឆ្នាំ២០២៤” នៅខេត្ដសៀមរាប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីបានបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើ​ង” រដូវកាលទី១ ទី២ និងទី៣។

នៅក្នុងខែមីនា ឆ្នាំ២០២៤ ​កន្លងទៅ ការបិទបញ្ចប់ “កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើ​ង” បានរៀបចំឡើងនៅទីស្នាក់ការសហគ្រិនខ្មែរ ប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ។

ការពិភាក្សារបស់សហគ្រិនក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិន (E-Friends)

តាមរយៈការគាំទ្រពីសហគ្រិនខ្មែរ ក្លឹបមិត្ដសហគ្រិន (E-Friends) ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ បានក្លាយជាវេទិកាបណ្តាញសហគ្រិនមួយ ដែលផ្តោតសំខាន់ទៅលើការគាំទ្រមិត្តសហគ្រិន ទៅវិញទៅមក។ E-Friends ផ្តល់ជូននូវសកម្មភាពដូចជា ការជួបជុំបណ្តាញទំនាក់ទំនងអាជីវកម្ម, វគ្គបណ្តុះបណ្តាល, ការចែករំលែក,  ការណែនាំ និងការប្រឹក្សាយោបល់ ដែលអាចឲ្យក្រុមមិត្តសហគ្រិន មានឱកាសផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ទៅលើប្រធានបទសំខាន់ៗ ឬបញ្ហាប្រឈមដែលកំពុងកើតឡើងក្នុងប្រតិបត្តិការអាជីវកម្ម។

ការពិភាក្សារបស់សហគ្រិនក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិន (E-Friends)


ជាមួយនឹងការបន្តជួយគាំទ្រ សហគ្រិនខ្មែរមានការជឿជាក់យ៉ាងមុតមាំថា E-Friends នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ធ្វើការទំនាក់ទំនងទៅកាន់សហគ្រិនតាមបណ្តាខេត្ត និងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រឹងមាំមួយ ដើម្បីភ្ជាប់ និងបង្កើតបរិយាកាស ដែលអំណោយផលសម្រាប់សហគ្រិនទាំងនោះឱ្យទទួលបានការគាំទ្រ និងអាចបន្តការរៀនសូត្រ ជាបន្តបន្ទាប់។

សកម្មភាពចែករំលែកបទពិសោធន៍របស់សហគ្រិនក្នុងកម្មវិធីបើកសម្ពោធ ក្លឹបមិត្តសហគ្រិន (E-Friends)

ជាផ្នែកមួយនៃការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សហគ្រិនភាព សហគ្រិនខ្មែរ មានការសហការយ៉ាងសកម្មជាមួយដៃគូដ៏មានសក្តានុពល និងស្ថាប័នពាក់ព័ន្ធទាំងកម្រិតថ្នាក់ជាតិ និងក្នុងតំបន់ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដល់សហគ្រិនដែលត្រូវការជំនួយ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ហ៊ុន ស្រីណាង, មន្ត្រីជំនាញប្រព័ន្ធអេកូឡូសុីសហគ្រិនភាព

contact@khmerenterprise.info

www.khmerenterprise.info


spot_img
×