Wednesday, May 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្នើឲ្យមានការផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត

spot_img

ភ្នំពេញ៖ សិក្ខាសាលាថ្នាក់ជាតិស្តីពីរថយន្តដឹកកម្មករនិយោជិត ដែលមានសុវត្ថិភាពប្រសើរជាងជួយសង្គ្រោះជីវិត-បង្កើនសកម្មភាពរួមគ្នា និងការវិនិយោគ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា លើកទី២ បាន​រៀបចំធ្វើឡើងដើម្បីការដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើឲ្យសមាជិករបស់ខ្លួន ពិនិត្យមើលទីផ្សារជាក់ស្តែង ដើម្បីផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបចន្លោះពី ៥% ទៅ ៨% ជួយដល់អ្នកដែលផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត មានលទ្ធភាពអាចប្តូរពីឡានទ្រុងដឹកកម្មករឈរ មកជាឡានវ៉ែន ឬក៏ឡានក្រុង ដែលបង្កភាពងាយស្រួលដល់កម្មករមានសុវត្ថិភាព។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តថា បច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ ក៏ដូចជា មីក្រូហិរញ្ញវត្ថ បានផ្តល់ប្រាក់កម្ចីសម្រាប់ទិញរថយន្តសម្រាប់ធម្មតា មានអត្រាការប្រាក់មិនលើស ១,៥ភាគរយទេ ក្នុង១ខែ ដែលមិនមែនជាប្រភេទរថយន្តដឹកកម្មករនិយោជិតឡើយ ប៉ុន្តែលោកស្នើឲ្យសមាជិកពិនិត្យមើលក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនេះ ក្នុងអត្រាការប្រាក់ទាបដែលអាចទទួលយកបាន ដែលក្នុង ១គ្រឿងចន្លោះពី ១ម៉ឺនដុល្លារ ដូច្នេះបើឡានទ្រុងចាស់ ៣ពាន់គ្រឿង គឺត្រូវការឥណទានប្រមាណ ៣០លានដុល្លារ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) លើកឡើងថា សិក្ខាសាលាថ្នាក់ជាតិ លើកទី២នេះ បានប្រារព្ធធ្វើក្នុងគោលបំណងជំរុញឱ្យកម្មករនិយោជិតនៅកម្ពុជា ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ទទួលបានមធ្យោបាយធ្វើដំណើរទៅមកតាមរថយន្តដឹកជញ្ជូនរួម​ ដោយសមរម្យ មានផាសុកភាព និងសុវត្ថិភាព សំដៅបង្ការពួកគេពីគ្រោះថ្នាក់ចរាចរណ៍ បង្ការផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានទៅលើសមាជិកគ្រួសារ ដែលរស់នៅក្រោមការឧបត្ថម្ភរបស់ពួកគេផងដែរ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ ស្ថាប័នពាក់ព័ន្ធ ជាពិសេស បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) អគ្គស្នងការដ្ឋាននគរបាលជាតិអាជ្ញាធរនៅថ្នាក់ក្រោមជាតិ សហជីព ភាគីរោងចក្រ អ្នកបញ្ជាទិញក្នុងការអនុវត្តនូវសកម្មភាពយ៉ាងសកម្មនៅថ្នាក់ជាតិ និងនៅកម្រិតរោងចក្រ ដើម្បីសម្របសម្រួលឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករ ទៅជារថយន្តដឹកអ្នកដំណើរ ដែលមានសុវត្ថិភាពជាងមុន។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា នៅក្នុងចំណោមរថយន្ត ដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារមានប្រមាណជិត ៣.០០០គ្រឿង ប្រហែលជាង ៥៤% គឺជារថយន្តប្រភេទដឹកទំនិញ ខណៈចំនួនរថយន្តដឹកកម្មករនិយោជិតជាប្រភេទដឹកទំនិញ គឺនៅតែមានច្រើនខ្លាំងនៅឡើយ៕

spot_img
×