ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីប្រកាសបដិសេធព័ត៌មាន ដែលផ្សព្វផ្សាយដោយគណនី Facebook Page ឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមានចេតនាទុច្ចរិត ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតនៅតំបន់ភូមិព្រៃចាន់ ក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំ។
សេចក្តីប្រកាសបដិសេធព័ត៌មាននៅថ្ងៃទី២០ ខែ កញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឃើញការបង្ហោះផ្សាយព័ត៌មាន តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធន កំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ 42 និងលេខ43 នៅតំបន់ភូមិព្រៃចាន់ ដែលនាំឱ្យមានការភាន់ច្រឡំថា ថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន (ឯកឧត្តម ឡាយ សៀងលី) បានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការ នៅតំបន់ ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និងលេខ 43។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមាន ចេតនាទុច្ចរិត ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបពីការពិត ដូចខាងក្រោម៖
១. ឯកសារដែលបានបង្ហាញក្នុងគណនីខាងលើនេះ គឺជាប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និង ទីតាំងបង្គោលព្រំដែនដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថ ស្តីពីលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ42 និងលេខ43 ដែលបានបោះនាសម័យបារាំងប៉ុណ្ណោះ ហើយពុំមែនជាផែនទី ឬជាឯកសារដែលបញ្ជាក់ពី ខ្សែព្រំដែនឡើយ។
២. ម្ចាស់គណនី Facebook Page ខាងលើនេះ បានយកទិន្នន័យនៅក្នុងប្លង់បង្ហាញលក្ខណៈ ភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែនខាងលើ មកគូសក្លែងបន្លំជាខ្សែព្រំដែននៅលើផែនទី.
រូបភាពផ្កាយរណប ដើម្បីបំភាន់សាធារណជនជាតិ និងអន្ដរជាតិឱ្យមានការកាន់ច្រឡប់ជាន់
ខ្សែព្រំដែនដែលខ្លួនបានគូសក្លែងបន្លំនេះ គឺជាខ្សែព្រំដែនដែលបានឯកភាពដោយក្រុមវាស់វែង ចម្រុះកម្ពុជា-ថៃ។
៣. តំបន់ភូមិព្រៃចាន់ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និង 43 គឺជាតំបន់ដែល ភាគីទាំងពីរពុំទាន់បានឯកភាពគ្នាខណ្ឌសីមានៅលើដីជាក់ស្ដែងនៅឡើយ ហើយកិច្ចការនេះ ត្រូវដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា-ថៃ និង គ្មានយន្តការ ឬស្ថាប័នណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។
ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះព័ត៌មានមិនពិត ក្លែងក្លាយ ដែលគណនី Facebook Page មានឈ្មោះ «Royal Thai Army Update» បានបង្ហោះផ្សាយ និងសូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិទាំងអស់កុំជឿ និង កុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមលើកទឹកចិត្តឱ្យមាន ការផ្សព្វផ្សាយ និងចែកចាយសេចក្តីប្រកាសបដិសេធព័ត៌មាននេះ ឱ្យបានទូលំទូលាយដើម្បីឱ្យមហាជនបានជ្រួតជ្រាបអំពីការពិតលើបញ្ហានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




