Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី កាប់ប្លន់យកម៉ូតូ មិនបានសម្រេច នៅខណ្ឌដូនពេញ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី កាប់ប្លន់យកម៉ូតូ មិនបានសម្រេច នៅចំណុចមុខផ្ទះសំណាក់ហេងលាភ សង្កាត់មិត្តភាព ខណ្ឌ៧មករា ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ១.ឈ្មោះពៅ វណ្ណៈ ភេទប្រុស មុខរបរ រើសអេតចាយ ទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន)។ ២.ឈ្មោះ គឿន ចរិយា ភេទស្រី ទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។

វត្ថុតាងដកហូត៖កាំបិតតាំង ១, ម៉ូតូម៉ាក Honda Beat ផ្លាកលេខភ្នំពេញ1IE.6877។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×