Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនដេញថ្លៃចុះច្រើនពេក អាជ្ញាធរព្រួយរឿងគុណភាពផ្លូវ

spot_img

ខេត្តកំពង់ចាម: ឃុំចំនួន៣ក្នុងនោះរួមមាន សុទ្ធទិព្វ ខ្នុរដំបង និងត្រពាំងគរ ត្រូវបានរៀបចំដាក់ដេញថ្លៃផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង និងស្ដារប្រឡាយ។ ដែលមានចំនួន៦កន្លែង មានទឹកប្រាក់សរុបរហូតដល់ជាង៩០០លានរៀល។
ត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈ នៅសាលប្រជុំសាលាស្រុកជើងព្រៃនាព្រឹកថ្ងៃទី១៨មេសាឆ្នាំ ២០២៤ ចំពោះការដេញថ្លៃគឺមានការប្រកួតប្រជែងខ្លាំងធ្វើឲ្យតម្លៃធ្លាក់ចុះទាបលើសពី៥០% កត្តានេះធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភពីគុណភាព ហើយបើមិនត្រូវតាមបច្ចេកទេសមិនទទួលយក ធ្វើយ៉ាងណាឲ្យត្រូវតាមកិច្ចសន្យា។

លោកអូត ឈាងលី អភិបាលស្រុកជើងព្រៃ បានលើកឡើងថា: នៅក្នុងឃុំត្រពាំងគរគឺមានការជួសជុលផ្លូវក្រាលគ្រោះក្រហមប្រវែង១៩០០ម៉ែត្រ និងលូទោលទីកន្លែងតម្លៃដាក់ដេញថ្លៃជាង ៩៤លានរៀល ស្ដារប្រឡាយ១៤០០ ម៉ែត្រ និងលូទោលពីរកន្លែងតម្លៃដាក់ដេញថ្លៃជាង៩៤លានរៀល ឃុំខ្នុរដំបង មានពីរគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម១០០០ម៉ែត្រទទឹង៤ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង៦០លានរៀល ផ្លូវបេតុង៤០០ម៉ែត្រទទឹង៥ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២២០លានរៀលឃុំសុទ្ទិប មានពីរគម្រោងក្នុងនោះជួសជុលផ្លូវគ្រោះក្រហមប្រវែង២២០០ ម៉ែត្រទទឹង៤ ម៉ែត្រ តម្លៃប៉ានស្មាន១២៨លានរៀលជាង ផ្លូវបេតុង ៦០០ម៉ែត្រទទឹង៥ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង៣២១លានរៀល។

អភិបាលស្រុកជើងព្រៃបានបន្តថាសំណូមពរដល់ក្រុមហ៊ុនជាច្រើនដែលបានចូលរួមដេញថ្លៃធ្វើយ៉ាងណារក្សារបៀបរៀបរោយឲ្យបានត្រឹមត្រូវកុំឲ្យមានភាពរញ៉េរញ៉ៃ ការដេញថ្លៃត្រូវធ្វើតាមនីតិវិធី។ ស្ថាបនាតាមប្លង់បច្ចេកទេសពាក់ព័ន្ធនឹងការធ្វើផ្លូវគ្រោះក្រហមផ្លូវបេតុងសូមឲ្យអ្នកមកដេញមានសណ្ដាប់ធ្នាប់ល្អ ចំពោះតម្លៃដែលដាក់ឲ្យដេញថ្លៃនេះគឺរដ្ឋបានកំណត់ឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញ។

សូមបញ្ជាក់ថា កន្លងទៅការដេញថ្លៃនៅសាលាស្រុកជើងព្រៃមានការប្រកួតប្រជែង។ ដោយដេញកាប់ចាក់គ្នាចុះ៥០ទៅ៦០% គឺតម្លៃនេះក្រុមហ៊ុនទទួលការខាតបង់។ ហើយតំណាងក្រុមហ៊ុនដែលចូលរួមដេញថ្លៃមុននឹងដាក់ប៊ីត ទៅក្នុងប្រអប់សំបុត្រសូមពិនិត្យពិចារណាឲ្យបានល្អិតល្អន់ចំពោះតម្លៃដែលបានគណនា។ តាមការពិនិត្យមើលជាក់ស្ដែងឃើញថា ការដេញថ្លៃមានការប្រកួតប្រជែងចុះច្រើនកត្តានេះ ធ្វើឱ្យមានការព្រួយបារម្ភពីគុណភាព។ ក្នុងនោះតាមការសង្កេតដោយផ្ទាល់តម្លៃតែដេញថ្លៃ២២០លានរៀលជាង ដេញចុះនៅ៨៥លានរៀល តម្លៃ១២៨លានរៀលជាង ដេញចុះនៅ៣៥លានរៀលជាង តម្លៃ៣២១លានរៀលដេញចុះនៅ១១៩ លានរៀលជាងគឺមានការចុះច្រើន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×