Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនចិន ៣នាក់ សង្ស័យចាប់ជំរិតចិនដូចគ្នា ទារប្រាក់ជាង ៦ ម៉ឺនដុល្លារ

spot_img

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន ៣ នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញសហការណ៍ ជាមួយកម្លាំនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោងជាង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះ នៅតាមផ្លូវក្នុងបុរីញូវថោន ក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ចំណែកបក្ខពួកចំនួន ៩ នាក់ទៀតបានរត់គេចខ្លួនបាត់ ។

ក្រុមជនសង្ស័យត្រូវបានជាប់សង្ស័យ ក្នុងអំពើចាប់ជនជាតិចិនដូចគ្នាជំរិតទារប្រាក់ជាង ៦ ម៉ឺនដុល្លារ ប៉ុន្តែពុំទាន់មានប្រភពណាមួយអះអាងឲ្យបាន ច្បាស់ពីមូលហេតុថាជាការចាប់ជំរិតយកលុយពីជនរងគ្រោះតែម្ដង ឬជាការដែលជនរងគ្រោះជំពាក់ប្រាក់ក្រុមជនសង្ស័យមិនព្រមសងនិងទារមិន បានទើបត្រូវក្រុមជនសង្ស័យចាប់ជម្រិតឲ្យសងប្រាក់នៅឡើយទេ ។ ទោះជាបែបណាមូលហេតុច្បាស់ និងត្រូវលាតត្រដាងឲ្យដឹងនៅពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរចម្លើយក្រុមជនសង្ស័យ ដោយឡែកពេលនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះថាជាការចាប់ជំរិតទារប្រាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ជនរងគ្រោះចំនួន ២ នាក់ ដែលជាជនជាតិចិនដែរនោះត្រូវបានក្រុមជនសង្ស័យខាងលើ ធ្វើសកម្មភាពចាប់ចេញពីក្លឹបលេខ ៩ អន្តរជាតិ (CLUB NINE ) ដែលមានទីតាំងស្ថិតនៅតាមផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ បន្ទាប់មកដឹកតាមរថយន្តទៅលាក់ទុកនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជំរិតទារប្រាក់ចំនួនជាង ៦ ម៉ឺនដុល្លារ ប៉ុន្តែពុំទាន់ដឹងច្បាស់ថាការចាប់នោះនៅវេលាម៉ោងប៉ុន្មាន និងថ្ងៃណានៅឡើយទេ ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ៖ ក្រោយទទួលបានដំណឹងនេះ ហើយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធតាមដានសុវត្ថិភាព GPS ដែលបំពាក់នៅតាមរថយន្តម៉ាក TOYOTA ALPHARD ដែលក្រុមជនសង្ស័យប្រើប្រាស់ជាមធ្យោបាយធ្វើសកម្មភាពចាប់ជម្រិតនោះ ។ ទើបនគរបាលអាចកំណត់បាននូវពីទីតាំងដែលក្រុមជនសង្ស័យកំពុង លាក់ខ្លួនបន្ទាប់មកនៅវេលាម៉ោងជាង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ កម្លាំងនគរបាលខាងលើបានសហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការឃាត់ខ្លួនបានចំនួន ៣ នាក់ ខណៈកំពុងជិះរថយន្តម៉ាកឡង់គ្រីស័រ ១ គ្រឿង តាមផ្លូវហើយនគរបាលដកហូតបាន រថយន្តម៉ាក TOYOTA ALPHARD ១ គ្រឿងផងដែរ រួចនាំទៅកាន់ការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ចំណែក ៩ នាក់ទៀតគេចបាត់អស់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×