Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនស្ស័យ២នាក់ ម្តាយនិងកូន ករណីឆបោកតាមបណ្តាញសង្គម ក្រោមរូបភាពផ្ញើវត្ថុមានតម្លៃពីបរទេស មកឲ្យជនរងគ្រោះ ដែលតម្រូវឲ្យជនរងគ្រោះត្រូវដោះស្រាយសេវ៉ា

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំខ្លួនជនស្ស័យ២នាក់ ភេទស្រី ជាម្តាយនិងកូន តបតាមបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីឆបោកតាមបណ្តាញសង្គមក្រោមរូបភាពផ្ញើវត្ថុមានតម្លៃពីបរទេសមកឲ្យជនរងគ្រោះ និងធ្វើការឆបោកដែលតម្រូវឲ្យជនរងគ្រោះត្រូវដោះស្រាយសេវ៉ាផ្សេងៗដើម្បីបានទទួលវត្ថុមានតម្លៃនោះ។ ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាយ៉ាងសកម្មក្នុងការកៀរគរប្រជាពលរដ្ឋក្រីក្រ មានការយល់ដឹងតិចតួច ឲ្យទៅបើកគណនីធនាគារ និងលក់ឲ្យខ្លួនដើម្បីយកមកគ្រប់គ្រង និងប្រើប្រាស់ជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះជាច្រើនរូប។

បច្ចុប្បន្ន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនស្ស័យទាំង២នាក់ ទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការទុកចិត្តលើជនមិនស្គាល់ អត្តសញ្ញាណច្បាស់លាស់ ដែលសន្យាផ្ញើប្រាក់ ឬវត្ថុមានតម្លៃមកពីក្រៅប្រទេស។ បន្ថែមពីនេះ នាយកដ្ឋានសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំលក់ ឬ ប្រគល់ការគ្រប់គ្រងគណនីធនាគាររបស់ខ្លួន ទៅឱ្យអ្នកដទៃព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×