Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ា​រ៉ា​សិត នៅក្នុង​ពោះ​ទាហាន​កូរ៉េខាងជើង រត់ចោលជួរ​បញ្ជាក់បាន​រឿង​ច្រើន​ដែល​កំពុង​កើតមាន​នៅ​កូរ៉េខាងជើង​ជា​…​ការពិត​!

ប៉ុន្មាន​ថ្ងៃមុន គេហទំព័រ cen.com.kh បាន​ពាំនាំ​ព័ត៌មាន​ស្តីពី​រឿង​ប៉ា​រ៉ា​សិត​ចម្លែក​ត្រូវបាន​រកឃើញ​ក្នុង​ពោះ​របស់​ទាហាន​កូរ៉េខាងជើង​រត់​មក​កូរ៉េខាងត្បូង ហើយ​រង​របួស​ជា​ទម្ងន់​។ ឥឡូវ​អ្វីៗ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បកស្រាយ​ពន្យល់​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា ពលរដ្ឋ​កូរ៉េខាងជើង​ពិត​ជា​មហា​វេទនា ដោយសារ​មហិច្ឆិតា​កាំ​ជ្រួច និង​នុយក្លេអ៊ែរ របស់​មេដឹកនាំ​ត​ត្រកូល​នៅ​ទឹក​ដីកុ​ម្មុយ​នី​ស​មួយ​នេះ​។​

ទាហាន​កូរ៉េខាងជើង​រត់ចោលជួ​រ កំពុង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ​កាលពី​សប្តាហ៍​មុន​។​

​សប្តាហ៍​មុន​ក្នុង​ដំណើរការ​សង្គ្រោះ​និង​ព្យាបាល​វេជ្ជបណ្ឌិត​កូរ៉េខាងត្បូង បាន​រកឃើញ​ប៉ា​រ៉ា​សិត​ក្នុង​ពោះ​របស់​ទាហាន​រូបនេះ ដែល​ក្នុងនោះ​មាន​ព្រូន​មូល​ប្រវែង​ដល់​ទៅ 27cm​។​

​វេជ្ជបណ្ឌិត Cook-Jong ប្រាប់ថា ពុំ​ដែល​ឃើញ​ព្រូន​ស្អី​ក៏​ធំ​ម្លេះ​

​តាមរយៈ​នោះ និង​កំណត់ត្រា នៃ​ការសង្គ្រោះ​មនុស្ស​រត់ចេញ​ពី​កូរ៉េខាងជើង​មុនៗ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​នៃ​វិបត្តិ​មនុស្សធម៌ និង​សុខាភិបាល​កូរ៉េខាងជើង គ្រា​ប្រទេស​នេះ​យក​ចំណូល​ស្ទើ​ទាំងអស់​ទៅ​អភិវឌ្ឍ​នុយក្លេអ៊ែរ​។​

​កាសែត NewsWeek ឲ្យដឹងថា កូរ៉េខាងជើង​ចំណាយ 22% នៃ​ផលិតផល​ក្នុងស្រុក (GDP) ទៅលើ​កងទ័ព​។ ចំណាយ​ផ្សេងៗ​ទៀត​ត្រូវ​បាន​កាត់ចោល ឬ​មាន​កំរិត​តិចតួច​។​

​ពលរដ្ឋ​កូរ៉េខាងជើង ត្រូវបាន​បរិភោគ​តិច​ជាង​មុន ដើម្បី​ទុក​លុយ​អភិវឌ្ឍ​នុយក្លេអ៊ែរ​។ របាយការណ៍​១​របស់ UN បញ្ជាក់ថា ៖ ពលរដ្ឋ​កូរ៉េខាងជើង ៥​នាក់ មាន​២​នាក់​បាក់កម្លាំង ៧០% នៃ​ពលរដ្ឋ​សំណូមពរ​ជំនួយ​ស្បៀងអាហារ​ដើម្បី​…​រស់​ក្នុង​នោះ​មាន​ក្មេងៗ ១,៣​លាន​នាក់​ក្រោម​អាយុ​៥​ឆ្នាំ​។​

​ស្បៀងអាហារ​របស់​ប្រទេស​នេះ​អាច​បណ្តាលឲ្យ​ពួក​គេ​រង​ជំងឺ ឬ​ស្លាប់​បាន​។ តាម New york Times មនុស្ស​ច្រើន​ដែល​រត់គេច​ចេញពី​ប្រទេស​ខ្លួន​បាន​សុទ្ធសឹង​រង​ការចំលង​ប៉ា​រ៉ា​សិត​។ មូលហេតុ​តំបន់​គឺ​ព្រោះ​គ្មាន​ជីវគីមី នាំ​ឲ្យ​ពួកគេ​ត្រូវ​ប្រើ​លាមក​របស់​មនុស្ស​ជំនួស​។​

​ប្រធាន​ក្រុម​សង្គ្រោះ​ទាហាន​កូរ៉េខាងជើង Cook-Jong

​សាស្ត្រាចារ្យ Peter Preiser នៃ​សកល​វិទ្យាល័យ​បច្ចេកទេស Nawgang សិង្ហ​បុរី​ប្រាប់ BBC ថា ៖ “​អ្វីៗ​ដែល​ពពួក​ប៉ា​រ៉ា​សិត​ស៊ី គឺ​យក​សារធាតុ​បំប៉ន​ចេញពី​រាងកាយ​របស់​អ្នក ហើយ​អ្នកមាន​ផ្ទុក​វា​ជា​មនុស្ស​ពុំ​មាន​សុខភាព​មាំមួន​ទេ​!”​។​

​រី​ឯ​ទាហាន​រត់ចោលជួរ​នោះ​ពេលនេះ នៅ​ពុំទាន់​ដឹងខ្លួន​នៅឡើយ​។ គេ​ពុំ​ទាន់​ច្បាស់​ថា អ្នកជំងឺ​នេះ អាច​ខ្លាំង​បំផុត​ដែរឬទេ​៕ សូ​យ​ន​

 

 

×