Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោប្រធានព្រឹទ្ធសភា ទទួលជួបជាមួយសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង ជាង៣ម៉ោង

spot_img

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការជឿជាក់ថា ព្រឹទ្ធសភាអាណត្តិទី ៥ នឹងដំណើការល្អ បន្ទាប់ពីសមាជិក ព្រឹទ្ធសភាមកពីបក្សប្រឆាំង ( គណបក្សឆន្ទៈខ្មែរ ) ទាំង ៣ រូប បានចូលជួបសន្ទនាជាមួយសម្ដេច ប្រកបដោយភាពស្មោះត្រង់ស្និទ្ធស្នាល ប្រមាណ ជាង ៣ ម៉ោង កាលពីព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ។

យោងតាមរយៈគណនីហ្វេសប៊ុកសម្ដេចតេជោហ៊ុន សែន បានបង្ហោះរូបថតចំនួន ៤ សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា « ព្រឹកមិញ ១៨ មេសា ២០២៤ ខ្ញុំ ជាមួយអនុប្រធាន ទាំង ២ រូប បានជួបសន្ទនា ជាមួយឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ា ឌី ឯកឧត្តម គង់ មុនី កា ដែលជាសមាជិក ព្រឹទ្ធសភា មកពីគណបក្ស ឆន្ទៈខ្មែរ ។

សម្ដេចបញ្ជាក់ថា « ជាង ៣ ម៉ោង នៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ ស្និទ្ធស្នាល គោរពគ្នាទៅវិញទៅមក ធ្វើឲ្យខ្ញុំជឿជាក់ថា ព្រឹទ្ធសភានឹង ដំណើការល្អ » ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ទាំងបីរូប ក៏បានជូនពរគ្នា ទៅវិញទៅមក ក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅផងដែរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×