Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវប្រកួតប្រជែងគ្នាខ្លាំង ធ្វើឱ្យរដ្ឋចំណេញថវិកាសម្រាប់ស្ថាបនាការងារផ្សេង

spot_img

ខេត្តកំពង់ចាម: គម្រោងផ្លូវបេតុងចំនួន ៣ឃុំក្នុងនោះរួមមាន÷ រកាគយ រការអារនិងកងតាណឹង មានទឹកប្រាក់សរុបជាង ៩០០លានរៀល ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នៅសាលាស្រុកកងមាសនាព្រឹកថ្ងៃទី១៩មេសា ឆ្នាំ២០២៤។ ចំពោះលទ្ធផលនៃការដេញថ្លៃ គឺមានការប្រកួតប្រជែងដោយតម្លាភាពហើយការដេញថ្លៃគឺចុះច្រើន កត្តានេះធ្វើឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋព្រួយបារម្ភពីគុណភាពផ្លូវផងដែរ។ ហើយក្នុង១១ ឃុំនៃស្រុកកងមាស ត្រូវបានអភិវឌ្ឍន៍ផ្លូវដីទៅជាផ្លូវបេតុងមានគ្រប់ឃុំមកដល់សព្វថ្ងៃនេះ។

លោកឡុង ខេង អភិបាលស្រុកកងមាសបានលើកឡើងថា: ការដេញថ្លៃនាព្រឹកនេះ គឺមានគណៈកម្មការដេញថ្លៃឃុំនីមួយៗ បានចូលរួមតាមដានមើលការដេញថ្លៃ ហើយក៏គ្មានផ្ទុះការតវ៉ាពីសំណាក់ក្រុមហ៊ុនណាមួយដែរ។ គឺមានក្រុមហ៊ុនជាច្រើនបានចូលរួមប្រកួតប្រជែង ហើយការដេញថ្លៃនេះចុះច្រើនធ្វើឱ្យឃុំទាំងបីចំណេញថវិកាសម្រាប់អភិវឌ្ឍន៍ផ្លូវបេតុងបន្ថែមទៀត ឲ្យកាន់តែវែងងាយស្រួលពលរដ្ឋធ្វើដំណើរ និងដឹកកសិផលមកកាន់ទីផ្សារ។

លោកអភិបាលរងស្រុករូបនេះបន្តថា
១.ឃុំរកាគយ ផ្លូវបេតុងប្រវែង៤៨៣ ម៉ែត្រត ម្លៃដាក់ឲ្យដេញថ្លៃជាង២៧៤ លានរៀល ដោយមានក្រុមហ៊ុនចំនួន៨ បានចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុនយេន ស៊ីនួន ក្នុងតម្លៃជាង៧៦លានរៀល។
២.ឃុំរកាអា ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង៣០០លានរៀលមានក្រុមហ៊ុនចំនួន៧ ចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុនកេត សុខគៀងតម្លៃ ៩៤លានរៀល។
៣.ឃុំកងតាណឹង ផ្លូវបេតុងប្រវែង៧៥៧ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង៣៣៩លានរៀល មាន៦ក្រុមហ៊ុនចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុនកេត ម៉េងឡាយតម្លៃជាង១០៤លានរៀល។

ចំពោះការដេញថ្លៃគម្រោងផ្លូវបេតុងទាំងបីឃុំចុះច្រើនបែបនេះ រដ្ឋបាលស្រុកកងមាសនិងចាត់តាំងឲ្យមានក្រុមមន្ត្រីសហការ ជាមួយក្រុមបច្ចេកទេសដើម្បីតាមដានពិនិត្យមើលការស្ថាបនាផ្លូវបេតុង អំពីកម្រាស់និងប្រវែងតើត្រឹមត្រូវតាមកិច្ចសន្យាដែរឬទេ..?
សូមបញ្ជាក់ថាការដេញថ្លៃកន្លងទៅការស្ថាបនាផ្លូវបេតុង តាមបណ្ដាឃុំនានាក្នុងស្រុកកងមាស មិនឃើញមានបញ្ហាចោទណាមួយកើតឡើងនោះទេ។
ពេលប្រកាសលទ្ធផលនៃការដេញថ្លៃ គឺពុំមានក្រុមហ៊ុនណាមួយផ្ទុះការតវ៉ានៃការដេញថ្លៃឡើយ។ មួយវិញទៀតក៏មានក្រុមបងប្អូនអ្នកសារព័ត៌មានជាច្រើនរូប បានចូលរួមថតទិដ្ឋភាពនៃការដេញថ្លៃនេះផងដែរ។ រូបលោកសូមក្រើនរំលឹកដល់បងប្អូនអ្នកព័ត៌មានបើចង់ឡាយផ្ទាល់ ពីការដេញថ្លៃសូមសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាណាមួយកើតឡើង។ ជាក់ស្ដែងទិដ្ឋភាពនៃការដេញថ្លៃគម្រោងផ្លូវបេតុងចំនួន៣ខ្សែនេះ គឺមានការឡាយផ្ទាល់ពីសារព័ត៌មានអនឡាញ ដែលមិនបានសុំការអនុញ្ញាតពីរូបលោក ជាមួយនោះសន្យាថានឹងមិនឲ្យមានសកម្មភាពបែបនេះកើតឡើងទៀតនោះទេ។

លោកឡុង ខេង អភិបាលរងស្រុកកងមាស បញ្ជាក់ថា ក្នុងករណីបើក្រុមហ៊ុនដែលដេញថ្លៃផ្លូវបេតុងបានស្ថាបនាមិនត្រូវ តាមបច្ចេកទេសស្រុកមិនមានសិទ្ធិលូកដៃនោះទេ ដោយគ្រាន់តែតាមដានណែនាំឱ្យខាងគណៈកម្មការដេញថ្លៃឃុំ ត្រូវបញ្ឈប់ក្រុមហ៊ុននោះ មិនឲ្យស្ថាបនាផ្លូវបន្តទៀត។ ការដេញថ្លៃបើសិនជាតឹងតែងពេកមានក្រុមហ៊ុនតិច ចូលរួមដេញថ្លៃជួនធ្វើឲ្យលទ្ធផលការដេញថ្លៃមិនគ្រប់ចំនួន ហើយបើមានក្រុមហ៊ុនច្រើនចូលរួមការដេញថ្លៃ មិនដឹងពួកគាត់សប្បាយចិត្តធ្វើឲ្យដំណើរការដេញថ្លៃជោគជ័យ នៅក្នុងស្រុកកងមាសមានចំនួន១១ឃុំ ត្រូវបានអភិវឌ្ឍន៍ផ្លូវដីទៅជាផ្លូវបេតុង តាមទំហំទឹកប្រាក់ដែលរាជរដ្ឋាភិបាល បានទម្លាក់មកថ្នាក់ក្រោមជាតិ ដើម្បីអភិវឌ្ឍន៍ភូមិឋានធ្វើយ៉ាងណា ឱ្យបងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើដំណើរ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×