Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ម្នាក់​ដេក​សុបិន​ឃើញ​មនុស្ស​ដេញ​វាយ​និង​ចាប់​វះ​ពោះ ទើបបាន​ជា​មមើរ បាញ់​កាំភ្លើង​ខ្លី​ជិត​១០​គ្រាប់​

spot_img

​ភ្នំពេញ​ ៖ នគរបាល​ម្នាក់ ធ្វើការ​នៅ​កង​អន្តរាគមន៍​ពិសេស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បាញ់​កាំភ្លើងខ្លី​ម៉ាក​កា​៥៤ ជិត​១០​គ្រាប់ ។ ការបាញ់​នោះ ដោយសារ​ដេក​សុបិន​ឃើញ​មនុស្ស​ដេញ​វាយ​គាត់ និង​ចាប់​វះ​ពោះ ទើបបាន​ជា​មមើរ​ទៅ​ទាញ​កាំភ្លើង​បាញ់ នៅ​រសៀល ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ជា​ន់ទី​៣ ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ​។​

​មន្ត្រីនគរបាល​ឈ្មោះ កែវ សុផល អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ជា​ន់ទី​៣ ភូមិ​ព្រៃទា បាន​ប្រើប្រាស់​កាំភ្លើង​ខ្លី​ម៉ា​កា​៥៤ បាញ់​ជិត​១០​គ្រាប់ ហើយ​កាំភ្លើង ត្រូវបាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដកហូត និង​រក​ឃើញ​គ្រាប់កាំភ្លើង​ចំនួន​៤​គ្រាប់ រួម​ជាមួយ​សម្បក​កា​ទូ​ស្ស​ជា​ច្រើន​ទៀត​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​និយាយថា គេ​បាន​ឃើញ​បុរស​រូប​នេះ ឈរ​កាន់​កាំភ្លើង​នៅ​ជាន់​ទី​៣ ក្នុង​ផ្ទះជួល​ខាងលើ បន្ទាប់​មក​ស្រាប់​បាញ់​ឡើង​លើ ជា​ច្រើន​គ្រាប់​តែ​ម្ដង ដោយ​មិន​ដឹង​មូលហេតុ​។ ដោយ​ភ័យ​ខ្លាច​មាន​គ្រោះថ្នាក់ ពួកគាត់​បាន​នាំគ្នា​រត់​ចូល​ក្នុងផ្ទះ​។ បន្ទាប់ពី​ឃើញ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅដល់​នាំ​ខ្លួន​បុរស​នេះ ទើប​ពួកគាត់​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​វិញ​។ បើ​តាម​ការសួរនាំ​ជា​ជំ​ហ៊ាន​ដំបូង​នោះ មន្ត្រីនគរបាល​រូបនេះ បាន​និយាយថា មូលហេតុ​ដែល​គាត់​បាញ់​ជិត​១០​គ្រាប់​យ៉ាង​ដូច្នេះ ដោយសារ​គាត់​បាន​ដេក​សុបិន​ឃើញ​មនុស្ស​មួយក្រុម​ដេញ​វាយ​គាត់ និង​ចាប់​វះ​ពោះ​គាត់ ទើបបាន​ជា​មមើរ​ទៅ​ទាញ​កាំភ្លើង​បាញ់ ។​

​នេះ​ជា​ការឆ្លើយ​របស់​មន្ត្រីនគរបាល​រូបនេះ ខណៈ​សមត្ថកិច្ច​កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×