Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូត កម្ពុជានិងស៊ែប៊ី ពិភាក្សា ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Ivica Dačić ឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋស៊ែប៊ី។ ការពិភាក្សា ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×